របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ២៤២,៣០៤ តោនក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ កើនឡើង ៣.៥ ភាគរយពី ២៣៤,១០០ តោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបន្តថា កម្ពុជាទទួលបានប្រាក់ចំណូលចំនួន ៣២០.៥ លានដុល្លារពីការនាំចេញកៅស៊ូពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ធ្លាក់ចុះ ៩.៨ ភាគរយពី ៣៥៥.៦ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបាននិយាយនៅក្នុងរបាយការណ៍ថា “កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម ១,៣២៣ ដុល្លារក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំ២០២៣ ប្រហែលទាបជាង១៩៦ ដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន” ។
កម្ពុជានាំចេញកៅស៊ូទៅប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
របាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុប ៤០៤.៥៧៨ ហិកតា ដែលក្នុងនោះដើមកៅស៊ូលើផ្ទៃដី ៣១៥.៣៣២ ហិកតា ឬស្មើ ៧៨ ភាគរយអាចប្រមូលផលបាន។ Xinhua
សម្រាប់អត្ថបទដើម សូមអាននៅទីនេះ
ដោយ៖ Xinhua
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣
ព័ត៌មាន៖ ខ្មែរថាមស៏