កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១

កម្ពុជានឹងរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១

 

កម្ពុជា​នឹង​រៀបចំ​ទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​​​ លើក​ទី១ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យមដើម្បីកំណើនកាន់តែ ប្រសើរ”។  កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២៧ ខែមិថុនា​ជា​រៀង​រាល់ឆ្នាំ ជា​ទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​​​ ដើម្បីបង្ហាញពីតួនាទី​ដ៏​សំខាន់​របស់សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម ក្នុងការលើកកម្ពស់​កំណើន​ប្រកបដោយ​ចីរភាព បរិយាបន្ន និងភាពធន់។ នៅទូទាំងពិភពលោក សហគ្រាសធុនមីក្រូ តូច និង​មធ្យម​មានប្រមាណ៩០% នៃអាជីវកម្មទាំងអស់, ផ្តល់ការងារប្រមាណ៦០-៧០% និង​រួម​ចំណែក៥០% នៃផលិតផលក្នុងស្រុកសរុប។

នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងដើរតួយ៉ាងសំខាន់ក្នុងការបង្កើតការងារ ពង្រឹងសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។ ជាមួយនឹងសក្តានុពលក្នុងការ បង្កើន តម្លៃបន្ថែម ការធ្វើពិពិធកម្មផលិតផល និងសេវាកម្ម ការពង្រីកទីផ្សារ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាកម្លាំងជំរុញដ៏សំខាន់ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅការសម្រេចបានគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្រាប់ព័ត៌មានលម្អិត អំពីទិវាជាតិ​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម​​​ សូមអាននៅទីនេះ

https://pafipayakumbuhkab.orghttps://editions-douin.com/slot gacor 777