កម្ពុជានឹងដាក់ចេញយន្តការវិញ្ញាបនបត្រថាមពលស្អាតថ្មីដើម្បីលើកកម្ពស់ចីរភាព

កម្ពុជានឹងដាក់ចេញយន្តការវិញ្ញាបនបត្រថាមពលស្អាតថ្មីដើម្បីលើកកម្ពស់ចីរភាព

 

យន្តការវិញ្ញាបនបត្រថាមពលស្អាត (renewable Energy Certificate-REC) ថ្មីនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ដើម្បីលើកទឹកចិត្តដល់កំណើននៃថាមពលកកើតឡើងវិញ និងគាំទ្រដល់រោងចក្រផលិតតាមរយៈការជំរុញការប្រកួតប្រជែង និងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារនៃវិស័យផលិតកម្មរបស់កម្ពុជានៅក្នុងទីផ្សារពិភពលោក។

យន្តការវិញ្ញាបនបត្រថាមពលស្អាតបង្ហាញថាអគ្គិសនីត្រូវបានបង្កើតចេញពីប្រភពថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ ឬថាមពលខ្យល់ ហើយត្រូវបានបញ្ជូនបន្តទៅបណ្តាញអគ្គិសនី។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថាREC ផ្តល់មធ្យោបាយជាក់ស្តែង និងតម្លាភាពសម្រាប់អាជីវកម្ម ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលកកើតឡើងវិញរបស់កម្ពុជា ខណៈដែលបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងទីផ្សារពិភពលោក។

លោកបានបន្តថាយន្តការនេះត្រូវបានបង្កើតឡើងដោយតម្លាភាព និងគណនេយ្យភាពជាចម្បង។

ប្រព័ន្ធនេះផ្តល់នូវយន្តការគួរឱ្យទុកចិត្តសម្រាប់អាជីវកម្មដើម្បីបង្ហាញពីការគាំទ្រសម្រាប់ថាមពលកកើតឡើងវិញ។

លោកបានលើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំប្រកាសស្តីពីវិញ្ញាបនបត្រថាមពលស្អាតនៅកម្ពុជា ដែលបានធ្វើឡើងកាលពីសប្តាហ៍មុនថា RECs ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តរបស់កម្ពុជា ដើម្បីបំពេញតាមស្តង់ដាបរិស្ថានអន្តរជាតិ និងជួយឧស្សាហកម្មបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ដែលបញ្ចេញកាបូនទាប និងអាចតាមដានបាននូវការផ្គត់ផ្គង់អគ្គិសនីដែលស្អាតដែលជាលក្ខខណ្ឌតម្រូវនៃទីផ្សារពិភពលោក។

លោកបានមានប្រសាសន៍ថា “ចាប់ពីឆ្នាំ២០២៥ ជាអាទិភាពសម្រាប់រោងចក្រផលិតសម្រាប់ការនាំចេញអាចស្នើសុំវិញ្ញាបនបត្រថាមពលស្អាតពីអគ្គិសនីកម្ពុជា ដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនទៅទីផ្សារពិភពលោក។

ដើម្បីអនុវត្តយន្តការនេះបានអគ្គិសនីកម្ពុជា(EDC) នឹងដើរតួនាទីជាអ្នកទិញតែមួយគត់សម្រាប់យន្តការវិញ្ញាបនបត្រថាមពលកកើតឡើងវិញ ដែលសមស្របនឹងលក្ខខណ្ឌទីផ្សាររបស់កម្ពុជានាពេលបច្ចុប្បន្ន។

តាមរយៈយន្តការនេះ អ្នកប្រើប្រាស់អគ្គិសនីអាចទិញវិញ្ញាបនបត្រថាមពលកកើតឡើងវិញ រួមជាមួយនឹងការប្រើប្រាស់អគ្គិសនីរបស់ពួកគេ ដែលផ្តល់ឱ្យគ្រប់អាជីវកម្មទាំងអស់នូវវិធីសាស្ត្រមួយ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ សម្រាប់ការផលិតថាមពលកកើតឡើងវិញ និងបន្ស៊ីនឹងការប្រើប្រាស់ថាមពលរបស់ពួកគេឱ្យស្របនឹងគោលដៅបរិស្ថាន។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

ដោយ៖ Chea Vanyuth

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣១ ខែឆ្នូ​ ឆ្នាំ២០២៤​

ព័ត៌មាន៖ Khmer Times

https://pafipayakumbuhkab.org slot thailand slot 4d