ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៧៧ លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។
កាលពីឆ្នាំមុន កម្ពុជាទទួលបានជាង ៦១១លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូ។ ប្រទេសកម្ពុជាបាននាំចេញកៅស៊ូចំនួន ៣៦៦,៣០០ តោន និងកៅស៊ូចំនួន ៤៥៤ ម៉ែត្រគូបក្នុងឆ្នាំនេះ។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ (GDR) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រាក់ចំណូលសរុបនៃការនាំចេញកៅស៊ូ និងឈើកៅស៊ូឈានដល់ ៧៧,២៣ លានដុល្លារគិតត្រឹមខែកុម្ភៈ ដែលក្នុងនោះ ៧៦,៨៧ លានដុល្លារបានមកពីកៅស៊ូ និងនៅសល់ពីនោះបានមកពីឈើកៅស៊ូ។
បើគិតពីបរិមាណនាំចេញ គិតត្រឹមខែកុម្ភៈ កម្ពុជាបាននាំចេញកៅស៊ូចំនួន ៤៨,៥០៩ តោន កើនឡើង ២,៥៣៦ តោន ស្មើនឹង ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃលក់កៅស៊ូជាមធ្យមគឺ 1,585 ដុល្លារក្នុងមួយតោនគិតត្រឹមខែកុម្ភៈ ធ្លាក់ចុះ ០.១ ភាគរយធៀបនឹងតួលេខកាលពីឆ្នាំមុន៕
សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ
ដោយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA
ព័ត៌មាន៖ ខ្មែរ ថាមស៍
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២