កម្ពុជាទាក់ទាញការវិនិយោគចំនួន ៤,៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១

កម្ពុជាទាក់ទាញការវិនិយោគចំនួន ៤,៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១

 

ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ៤,៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍។

របាយការណ៍បាននិយាយថា ប្រទេសចិននៅតែជាវិនិយោគិនបរទេសធំជាងគេទីមួយនៅកម្ពុជាដែលមានចំនួន ៥៣.៤ ភាគរយនៃការវិនិយោគសរុបរបស់កម្ពុជាកាលពីឆ្នាំមុន។

របាយការណ៍បានបន្ថែមថា កម្ពុជាទទួលបាន ២.៣២ ពាន់លានដុល្លារពីប្រទេសចិនកាលពីឆ្នាំមុន កើនឡើង ៦៧ ភាគរយពី ១.៣៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។

របាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិក និងសិង្ហបុរី គឺជាអ្នកវិនិយោគធំជាងគេទីពីរ និងទីបីរបស់កម្ពុជាកាលពីឆ្នាំមុន ជាមួយនឹងការវិនិយោគរបស់ពួកគេមានចំនួន ១៦៣ លានដុល្លារ និង ១២១ លានដុល្លារ។

ថ្លែងអំពីការកើនឡើងនៃការវិនិយោគរបស់ចិនមកកម្ពុជា លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ គឺជាកត្តាជំរុញលើកទឹកចិត្តវិនិយោគិនបរទេស បន្ថែមទៀត ជាពិសេសអ្នកវិនិយោគចិនមកកម្ពុជា។

លោក​បាន​ប្រាប់​ស៊ីនហួ​ថា​៖ «​ផងដែរ​នោះ ចំណង​មិត្តភាពបដែកថែ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ គឺជា​កម្លាំង​ចលករ​ដ៏​សំខាន់​សម្រាប់​កំណើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុជា និង​ចិន​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ស៊ីនហួ

ព័ត៌មាន៖ ខ្មែរថាមស៍

កាលបរិច្ឆេទបោះពុម្ពផ្សាយ៖ ថ្ងៃទី០៤​ ខែមីនា ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d