កម្ពុជាដាក់ឱ្យដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក B2B2C លើកទី១

កម្ពុជាដាក់ឱ្យដំណើរការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក B2B2C លើកទី១

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានដាក់ឱ្យដំណើរការនូវវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (B2B2C) ដំបូងបង្អស់របស់ប្រទេស ដែលមានគោលបំណងជួយសហគ្រាសធុនតូច និងមធ្យម (SME) លក់ផលិតផលរបស់ពួកគេទៅកាន់អតិថិជន។

ដំណើរការដោយក្រសួងពាណិជ្ជកម្ម តាមរយៈគេហទំព័រ CambodiaTrade.com ទីផ្សារអេឡិចត្រូនិក CambodiaTrade លក់តែផលិតផលដែលផលិតក្នុងស្រុកប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ សហគ្រាសធុនតូច និងមធ្យមចំនួន ៣៩៤ បានចុះឈ្មោះរួចហើយសម្រាប់ការលក់ផលិតផលជាង ១,០០០ ប្រភេទនៅលើវេទិកានេះ។

លោកសូរស័ក្តិ បាននិយាយនៅក្នុងព្រឹត្តិការណ៍សម្ភោធថា “វាគឺជាទីផ្សារ B2B2C ដំបូងបង្អស់ដែលផ្តល់ជូននូវផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា”។ “ទីផ្សារអេឡិចត្រូនិកនេះគឺដើម្បីបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជាក្នុងការចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុក ឬឆ្លងប្រទេស និងសេដ្ឋកិច្ចឌីជីថល”។

លោក​បាន​បន្ត​ថា ក្រសួង​បាន​សហការ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​សម្រាប់​សេវា​ទូទាត់​ប្រាក់​តាម​អ៊ីនធឺណិត និង​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​ចំនួន​សម្រាប់​សេវា​ដឹកជញ្ជូន។

លោករដ្ឋមន្ត្រីបាននិយាយថា “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ហើយវានឹងបន្តកើនឡើងនៅពេលក្រោយជំងឺរាតត្បាត”។

លោកបានបន្តទៀតថា ទីផ្សារអេឡិចត្រូនិក CambodiaTrade ត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្របខណ្ឌរួមបញ្ចូលគ្នាសម្រាប់ជំនួយទាក់ទងនឹងពាណិជ្ជកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានរីកដុះដាលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ក្នុមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារការអភិវឌ្ឍន៍យ៉ាងរហ័សនៃបច្ចេកវិទ្យា និងការកើនឡើងយ៉ាងឆាប់រហ័សនៃអ្នកប្រើប្រាស់អ៊ីនធឺណិត។

យោងតាមនិយតករទូរគមនាគមន៍កម្ពុជា បច្ចុប្បន្នមានអ្នកប្រើប្រាស់អ៊ីនធឺណែតប្រមាណ ១៧,៧ លាននាក់ ដែលភាគច្រើននៃពួកគេប្រើប្រាស់អ៊ីនធឺណិតតាមរយៈស្មាតហ្វូន។

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ Xinhua

ព័ត៌មាន៖ ខ្មែរ ថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d