កម្ពុជាដាក់ផែនការជំរុញការនាំចេញយានយន្ត និងគ្រឿងអេឡិចត្រូនិក

កម្ពុជាដាក់ផែនការជំរុញការនាំចេញយានយន្ត និងគ្រឿងអេឡិចត្រូនិក

 

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​សេចក្តី​ព្រាង​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​នៅ​កម្ពុជា ដើម្បី​បង្កើន​ទំហំ​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​លើសពី ២ ​ប៊ីលាន​ដុល្លារ​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ខាងមុខ​។

សេចក្តី​ព្រាង​ផែនទី​បង្ហាញផ្លូវ​នេះ គឺជា​សមិទ្ធផល​នៃ​កិច្ចប្រឹងប្រែង​រួមគ្នា​របស់​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ ៨ ដែល​រួមមាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC),​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​, ក្រសួង​ដែនដី​, ក្រសួង​ឧស្សាហកម្ម​, ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ការងារ​, ក្រសួង​រ៉ែ និង​ថាមពល​, ក្រសួង​សាធារណការ ដែល​សេចក្តីព្រាង​នេះ​ក្រោម​ជំនួយ​​ពី​ចក្រភព​អង់គ្លេស​ត្រូវបាន​ចាប់ផ្តើម​រៀបចំ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២​។

នៅក្នុង​កិច្ចពិភាក្សា​នេះ ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា និង​វិស័យ​ឯកជន ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​នេះ កាលពី​ថ្ងៃទី ​១ ខែមីនា លោក សុខ ចិន្តាសោភា ជា​អគ្គលេខាធិការ​របស់ CDC បាន​លើកឡើង​ថា ការរៀបចំ​សេចក្តីព្រាង​ផែនទី​បង្ហាញផ្លូវ​នេះ ជា​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានាបាន​នូវ​ភាពគ្រប់​ជ្រុងជ្រោយ​ក្នុង​ការកំណត់​នូវ​យុទ្ធសាស្ត្រ ទិសដៅ និង​យន្តការ​ចាំបាច់​ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក និង​បង្កើន​ភាព​ប្រកួតប្រជែង​តម្លៃ​ក្នុង​ប្រតិបត្តិការ​នៃ​វិស័យ​ទាំងនេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការសហការ​ជាមួយ​វិស័យ​ឯកជន គឺជា​ភាពចាំបាច់ ដើម្បី​អភិវឌ្ឍ​វិស័យ​ទាំងនេះ ដោយ​ចាប់ផ្តើម​ពី​ការរៀបចំ​យុទ្ធសាស្ត្រ​រួម​រហូតដល់​ការដាក់ចេញ និង​អនុវត្ត​ផែនការ​សកម្មភាព ដោយ​កិច្ចពិភាក្សា​នេះ​មាន​គោលដៅ​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ផ្នែក​ឯកជន​លើ​សេចក្តី​ព្រាងច្បាប់​នេះ​»​។

លោកស្រី ទីណា រ៉េតសរ ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា បានឱ្យដឹង​ដែរ​ថា ចក្រភព​អង់គ្លេស​បាន​រួមចំណែក​យ៉ាងច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដូចជា​ការផ្តល់​វ៉ាក់សាំង​ជាដើម​។ លោកស្រី​បាន​បញ្ជាក់ថា​៖ «​ចក្រភព​អង់គ្លេស​រីករាយ​ជានិច្ច​ក្នុង​ការសហការ​ជាមួយ​កម្ពុជា ដើម្បី​រួមចំណែក​គាំទ្រ​ការរៀបចំ​ពង្រាង​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការអភិវឌ្ឍ និង​ទាក់ទាញ ការវិនិយោគ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​កម្ពុជា និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ពី​វិបត្តិ​កូវីដ​ ១៩»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុសិ៍្ត

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d