កម្ពុជាដាក់ចេញផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០

កម្ពុជាដាក់ចេញផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០

 

រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០ ក្នុង​គោលបំណង ដើម្បី​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​លើ​វិស័យនេះ និង​មាន​គោលដៅ​ទាក់ទាញ​ការវិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅ​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ជ្រួតជ្រាប​យ៉ាងច្បាស់​ថា​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​សម្រាប់​បង្កលក្ខណៈ​ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការប្រែក្លាយ​ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ថ្លែងថា វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជា​ឆ្អឹងខ្នង ដែល​នាំឱ្យ​មាន​ជោគជ័យ​នៅក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​។ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់យក​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​គឺជា​ការសម្រេចចិត្ត​ដ៏សំខាន់​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​កម្ពុជា​ឈាន​ជើង​ចូលទៅក្នុង​សករាជ​ថ្មី​នៃ​អារ្យធម៌​ដ៏រស់រវើក​។

លោក​បានឱ្យដឹងថា​៖ «​ខ្ញុំ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការលើក​កម្ពស់​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​»​។

ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា ២០៣០ ត្រូវបាន​តាក់តែង​ឡើង​ដោយមាន​សសរស្តម្ភ​ចំនួន​ ៥ រួមមាន សសរស្តម្ភ​ទី​១ មាន​គោលដៅ​ពង្រឹង​អភិបាលកិច្ច​នៃ​ប្រព័ន្ធ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ក្រសួង​នេះ​គឺជា​ស្ថាប័ន​ដឹកនាំ​ការសម្របសម្រួល​លើ​ការអនុវត្ត​គោលនយោបាយ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។

សសរស្តម្ភ​ទី​២ មាន​គោលដៅ​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ តាមរយៈ​ការបង្កើន​ចំនួន​និស្សិត​ដែល​សិក្សា​ផ្នែក​ស្ទែម (STEM) ​នៅតាម​សាកលវិទ្យាល័យ​ឱ្យបាន​យ៉ាងតិច​ចំនួន ៥០ ភាគរយ​។ សសរស្តម្ភ​ទី​៣ មាន​គោលដៅ​លើកកម្ពស់​ការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ តាមរយៈ​ការវិនិយោគ​ចំនួន​ ១ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុបទៅ​លើ​សកម្មភាព​ស្រាវជ្រាវ​។

សសរស្តម្ភ​ទី៤ មាន​គោលដៅ​ពង្រឹង​កិច្ចសហការ និង កសាង​បណ្តាញ​ទំនាក់ទំនង​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ទាំងឡាយ និង​សសរស្តម្ភ​ទី​៥ មាន​គោលដៅ ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​បង្ក​បរិយាកាស​ដល់​នវានុវត្តន៍ ការលើកកម្ពស់​សមត្ថភាព​ស្រូប​ទាញ​ក្រុមហ៊ុន ការទាក់ទាញ​ការវិនិយោគ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ទាក់ទិន​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ការលើកកម្ពស់​ការផ្ទេរ​បច្ចេកវិទ្យា​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ទំព័រចុះផ្សាយនៅទីនេះ

 

ដោយ: ធូ​ វិរះ

ព័ត៌មាន: ភ្នំពេញប៉ុស្ដិ៍

កាលបរិច្ជេទបោះពុម្ពផ្សាយ: ៣១ សីហា ២០២១

https://pafipayakumbuhkab.org slot thailand slot 4d