កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលសម្រាប់រយៈពេល ៥ ឆ្នាំ

កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលសម្រាប់រយៈពេល ៥ ឆ្នាំ

 

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អំបិល​ឆ្នាំ​ ២០២២-២០២៦ ដើម្បី​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​ស្រែអំបិល​កំពត-​កែប ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ការផលិត​អំបិល​នៅ​កម្ពុជា​។

នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២២ កាលពី​ថ្ងៃទី ៧ ខែកុម្ភៈ លោក​ ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើង​ថា ក្រសួង​កំពុង​រៀបចំ​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​អំបិល​នៅ​កម្ពុជា​រយៈពេល ៥ ​ឆ្នាំ (២០២២-២០២៦) ​ដោយ​សហការ​ជាមួយ​នឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមទាំង​គោលការណ៍​ណែនាំ​ស្តីពី​ការគ្រប់គ្រង ការអភិរក្ស និង​ការអភិវឌ្ឍ​ស្រែអំបិល​កំពត​-​កែប​។

លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​បាន​បន្ថែមថា យុទ្ធសាស្ត្រ​នេះ​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ការផលិត​អំបិល​នៅ​កម្ពុជា ដោយ​ផ្សារភ្ជាប់​នឹង​វិធានការ​គោលនយោបាយ​លើកទឹកចិត្ត និង​ជំរុញ​ផលិតកម្ម​អំបិល​ឱ្យបាន​ត្រឹមត្រូវ មាន​តម្លាភាព និង​គណនេយ្យភាព​។

លោក​បញ្ជាក់ថា​៖ «​អ្វី​ដែលជា​កំណែទម្រង់​ក្នុង​វិស័យនេះ គឺ​ការស្វែងរក​ដំណោះ​ស្រាយ​លើ​ការទុកចោល​ដីស្រែ​អំបិល ដែល​មានតែ​ក្នុង​បញ្ជី ប៉ុន្តែ​មិនបាន​ផលិត​ពេញលេញ កំណត់​បែងចែក​ទៅជា​ប្រភេទ​ដីស្រែ​អំបិល ដែល​អាច​ផលិត​អំបិល​បាន​ពិតប្រាកដ​ដើម្បី​រក្សា​ស្ថិរភាព​ផលិតកម្ម​អំបិល​តាម​ពាក្យស្លោក​ «​យក​ស្រែអំបិល​ខ្ចប់​អំបិល​»​។

លោក ហួន សុរ​ង្សី ប្រធាន​នាយកដ្ឋាន​កិច្ចការ​សិប្បកម្ម ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​រដ្ឋាភិបាល​បានចាត់ទុក​អំបិល​ជា​ទំនិញ​យុទ្ធសាស្ត្រ ទើប​ក្រសួង​រៀបចំ​យុទ្ធសាស្ត្រ​នេះ​ឡើង​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នក​ផលិត​អំបិល​នៅ​ខេត្តកំពត និង​ខេត្ត​កែប​។

លោក សុរង្សី បន្តថា បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​នីតិវិធី​ឡើងវិញ​ក្នុងការ​បង្កើត​សមាគម​ស្រែអំបិល​ថ្មី​មួយទៀត ដោយ​ក្រសួង​សេដ្ឋកិច្ច​ជួយ​ជ្រោមជ្រែង​ដើម្បី​គាំពារ​អភិរក្ស​វិស័យ​អំបិល​ឱ្យមាន​និរន្តរភាព​។

លោក​បញ្ជាក់ថា​៖ «​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​នេះ​បានបញ្ចប់​រួចហើយ ដោយ​នៅតែ​ចាំ​ឆ្លង​ថ្នាក់ដឹកនាំ​កម្រិត​នយោបាយ​សម្រេច ហើយ​បន្ទាប់ពី​មាន​ការសម្រេច​ហើយ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​យុទ្ធសាស្ត្រ ក្រោយមក​នឹង​អនុវត្ត​»​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយៈ ហំ ផានិត

ព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍

កាលបរិច្ចេទបោះពុម្ពផ្សាយ: ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d