កម្ពុជាកំពុងរង់ចាំការចុះពិធីសារជាមួយភាគីចិន ដើម្បីឈានដល់ការនាំចេញត្រីប្រា

កម្ពុជាកំពុងរង់ចាំការចុះពិធីសារជាមួយភាគីចិន ដើម្បីឈានដល់ការនាំចេញត្រីប្រា

 

ភ្នំពេញៈ រដ្ឋបាល​ជលផល​កម្ពុ​ជា កំពុង​រង់ចាំ​ការឆ្លើយតប​ពី​ភាគី​ចិន​ដើម្បី​អាច​ចុះ​ពិធី​​សារ​ជា​ផ្លូវការ​ជាមួយគ្នា​បាន ក្រោយពេល​កសិដ្ឋាន​ចិញ្ចឹម​ចំនួន​៣​និង​រោងចក្រ​កែច្នៃ​ចំនួន ​១ បាន​កែសម្រួល​រួចរាល់​តាម​ការណែនាំ​រប​ស់អគ្គ​រដ្ឋ​បាល​គយ​ចិន​។​

​លោក ថា​យ សុ​មុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផលបាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី ​០៧ ខែមីនា​ថា បន្ទាប់ពី​អគ្គ​រដ្ឋបាល​គយ​ចិន បាន​ទុកពេល​ឱ្យ​កម្ពុជា ​៣​សប្តាហ៍ ត្រឹម​ថ្ងៃទី ​២៥ ខែកុម្ភៈ ដើម្បី​កែ​ចំណុច​ខ្វះខាត​ហើយ​នោះ បច្ចុប្បន្ន​កសិដ្ឋាន​ដែល​ទទួលបាន​សិទ្ធិ​នាំចេញ និង​រោងចក្រ​កែច្នៃ​ចំនួន​មួយ បានធ្វើការ​កែសម្រួល​តា​ម​ការណែនាំ និង​កំពុង​រង់ចាំ​ការឆ្លើយតប​មកវិញ​ពី​ភាគី​ចិន​។​

​លោកបាន​បញ្ជាក់ថា​៖ «​ក្រោយពី​កែសម្រួល​តាម​ការ​​ណែនាំ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន​រួចហើយ ឯកឧត្តម​ប្រតិភូ បានរៀបចំ​លិខិតផ្លូវការ​និង​របាយការណ៍ ផ្ញើ​ទៅខាង​ភាគី​ចិន​រួចរាល់​ហើយ​ដែរ ហើយ​បច្ចុប្បន្ន យើង​កំពុង​រង់ចាំ​ការឆ្លើយតប​ពី​ខាង​ភាគី​ចិន​មក ហើយ​បើ​ភាគី​ចិន​ឯកភាព​លើ​ការកែសម្រួល​នេះហើយ បន្ទាប់មកនឹងមាន​ការចុះ​ពិធីសារ​ជា​ផ្លូវការ​រវាង​អគ្គ​រដ្ឋបាល​គយ​ចិន និង​ក្រសួងកសិកម្ម ដើម្បី​អាច​នាំ​ត្រី​ប្រា​ទៅកាន់​ប្រទេស​ចិន​»​។​

​លោក​បាន​បន្ថែមថា ចំពោះ​តម្លៃ និង​ចំនួន​តម្រូវការ​ត្រី​ប្រា ដែល​ត្រូវ​នាំចេញ​ទៅកាន់​ប្រ​ទេស​ចិន​នោះ ក្រសួង​នឹង​រៀបចំ​ឱ្យមាន​ការចរចា​ជាមួយ​ក្រុមហ៊ុន​កែច្នៃ ដើម្បី​អាចដាក់​តម្លៃ​មួយ​ដែល​អ្នក​ចិញ្ចឹម និង​ភាគី​ចិន​ទទួលយកបាន​។​

​ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា លោក សុខ រ៉ា​ដែន បាន​ប្រាប់ថា ស្របពេល​វា​រី​វប្បករ កំពុង​រង់ចាំ​ដំណឹង​ពី​ការនាំ​​ចេញ​ត្រី​ប្រា​ទៅកាន់​ប្រទេស​ចិន តម្លៃ​ត្រី​ប្រា​កាន់តែ​ចុះថោក ខណៈដែល​ថ្លៃដើម​ផលិត​កាន់​ច្រើន​។

លោក​បានបញ្ជាក់​៖ «​ត្រី​ប្រា​នៅតែមាន​តម្លៃថោក​ដដែល​ទេ តែ​ប្រេងឥន្ធនៈ និង​ចំណី​កាន់តែ​ឡើងថ្លៃ ដូចនេះ​អ្នក​ចិញ្ចឹម​រំពឹងថា អាច​នាំ​ចេញទៅ​ទីផ្សារ​ចិន​ឆាប់ៗ ទើប​មាន សង្ឃឹម​ខ្លះ​»​។​

​លោក វ៉ិ​ត ធា​រិ​ទ្ធិ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី ​៧ ​មករា ដែលជា​កសិក​ដ្ឋា​ន​មួយ​ក្នុង ចំណោម​កសិដ្ឋាន ​៣ ដែល​ទទួលបាន​សិទ្ធិ​ក្នុង​ការនាំ​ចេញ​ត្រី​ប្រា​ទៅកាន់​ប្រទេស​ចិន បាន​ប្រាប់ថា ក្រសួង កសិកម្ម​នឹង​ផ្តល់​ចម្លើយ​ដល់​កសិដ្ឋាន​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​លោក​ជឿជាក់ថា ចិននឹង​ជាទី​ផ្សារ​ថ្មី​មួយទៀត​សម្រាប់ត្រី​ប្រា​កម្ពុជា​ ខណៈ​បច្ចុប្បន្ន​តម្លៃ​កាន់តែ​ចុះថ្លៃ​ជាង​មុន​។​

លោក​បាន​បន្ថែមថា​៖ «​ត្រី​ប្រា​កាន់​ចុះថោក ដោយ​លក់​​ចេញ​បោះ​ដុំ​បានត្រឹមតែ​ជាង​ ៤ ០០០​ រៀល​ប៉ុណ្ណោះ ស្រប​​ពេលដែល​ចំណី​ និង​ឥន្ធនៈ ឡើងថ្លៃ ធ្វើឱ្យ​ថ្លៃដើម​ផលិត ចំណាយ​កាន់តែច្រើន អ្នក​​ចិញ្ចឹម​ស្ទើរតែ​គ្មាន​ចំណេញ​សោះ​»​។​

​បើតាម​រដ្ឋបាល​ជលផល ក្រៅពី​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រា​ទាំង ​៣​ កន្លែង និង​ម្ចាស់​រោង​កែច្នៃ​ត្រី​ ១​ កន្លែង ក្នុងករណី​​កសិដ្ឋាន​ដទៃទៀត ដែលមាន​បំណង​ចង់​នាំចេញ​ត្រី​ប្រា​ទៅកាន់​ប្រទេស​ចិន​ដែរ ត្រូវធ្វើ​ការចុះបញ្ជី ជាមួយ​រដ្ឋបាល​​ជលផល​ជាមុនសិន និង​ត្រូវ អនុវត្ត​វារីវប្បកម្ម​ល្អ តាម​គោល​ការណ៍​របស់​ក្រសួង កសិកម្ម​និង​ភាគី​ចិន​៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់ដំណភ្ជាប់នេះ

 

 

ដោយ៖ ហំ ផានិត

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្ដិ៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២​

https://pafipayakumbuhkab.org slot thailand slot 4d