កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ដើម្បី​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម​

កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ដើម្បី​សម្រួល​ដល់​សកម្មភាព​ពាណិជ្ជកម្ម​

 

កាលពី​ថ្ងៃអង្គារ​នេះ​ ​កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​សកម្មភាព​នាំចូល​ ​និង​នាំចេញ​ ​និង​កែ​លម្អ​បរិយាកាស​វិនិយោគ​។​

​ក្នុង​ពិធីសម្ពោធ​ដាក់​អោយ​អនុវត្ត​ជា​ផ្លូវការ​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជា​សេវាកម្ម​អេ​ឡិច​ត្រូនិ​ក​ ​និង​អន​ឡា​ញ​ ​ដើម្បី​ជួយ​សម្រួល​ដល់​នីតិវិធី​ពាណិជ្ជកម្ម​អន្តរជាតិ​កាន់តែ​លឿន​ ​និង​តម្លា​ភាព​។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​នឹង​អនុញ្ញាត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​អាច​ផ្តល់​ព័ត៌មាន​ស្តង់​ដារ​ ​និង​ឯកសារ​តាម​ច្រកចេញ​ចូល​តែមួយ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការនាំចូល​ ​ការនាំចេញ​ ​និង​ការ​ឆ្លងកាត់​ទាំងអស់​។​

​លោក​បាន​បន្ត​ថា​ “​វា​នឹង​កាត់បន្ថយ​ការ​ចំណាយ​ ​និង​ផ្តល់​នូវ​ភាព​ស៊ី​សង្វាក់​គ្នា​ ​និង​ភាព​ប្រាកដប្រជា​ដល់​ដំណើរការ​សរុប​ចាប់ពី​ការ​ចាប់ផ្តើម​នៃ​តម្រូវ​ការ​បទ​ប្បញ្ញត្តិ​រហូតដល់​ការ​​​ដឹកទំនិញ​”​។​

​លោក​បាន​បន្ថែម​ ​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ ​នឹង​ជំរុញ​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ ​ប្រសិទ្ធ​ភាព​អាជីវកម្ម​ ​លើក​ក​ម្ពស់​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​ ​និង​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​បាន​បន្ថែម​ថា​ ​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​ក៏បាន​ភ្ជាប់​ទៅ​នឹង​ច្រកចេញ​ចូល​តែមួយ​របស់​អា​ស៊ាន​សម្រាប់​ការផ្លាស់ប្តូរ​ទិន្នន័យ​ ​និង​ព័ត៌មាន​ជាមួយ​រដ្ឋ​សមាជិក​អា​ស៊ាន​ផ្សេងទៀត​។​

​នៅ​ក្នុង​សារ​អប​អរសាទរ​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​ប្រើប្រាស់​នេះ​ ​លោកស្រី​ ​Angel​a​ ​E​l​lard​ ​អគ្គនាយក​រង​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (​W​TO​) ​បាន​និយាយ​ថា​ប្រព័ន្ធ​បញ្ជរ​តែ​មួយជាតិ​បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម​នៅ​ ​W​TO​ ​។​

សម្រាប់អត្ថបទទាំងស្រុង​ សូមអាននៅទីនេះ

 

 

ដោយ៖ X​in​h​u​a​

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d