ផ្នែកនេះផ្តល់នូវព័ត៌មាន ឯកសារ គោលការណ៍ណែនាំ និងនីតិវិធីសម្រាប់ការនាំទំនិញចូលក្នុង និងចេញពីប្រទេសកម្ពុជា តាមផ្លូវសមុទ្រ/ទឹក ផ្លូវអាកាស និងផ្លូវគោក។ យើងក៏ផ្តល់ជូននូវតំណភ្ជាប់ទៅកាន់ទម្រង់ពាក្យសុំសម្រាប់ការចាប់ផ្តើមដំណើរការនាំចូល និងនាំចេញផងដែរ។ លើសពីនេះទៀត ផ្នែកនេះផ្តល់នូវ ព័ត៌មានបច្ចុប្បន្នភាព និងព័ត៌មានស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសកម្ពុជា និងរដ្ឋដទៃទៀត និងបរិយាយលម្អិតអំពីស្តង់ដារជាក់លាក់ក្នុងការនាំចេញ និងនាំចូលពីប្រទេសជាក់លាក់ណាមួយ ដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជា។
នៅក្នុងផ្នែកនេះ យើងពន្យល់អំពីឧត្ដមានុវត្តន៍សម្រាប់ការនាំចូល និងការនាំចេញពីប្រទេសកម្ពុជា ទន្ទឹម នឹងនោះគូសបញ្ជាក់អំពីនីតិវិធីជាក់លាក់សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេស និងការបំពេញបែប បទឆ្លងកាត់។
ទាំងអ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មកម្ពុជា ដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្ម។
ប្រទេសកម្ពុជាប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) ដែលបង្កើតឡើងស្របតាមសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ។ ដើម្បីចុះបញ្ជីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ អ្នកនាំចូល និងអ្នកនាំចេញត្រូវមានលេខអត្តសញ្ញាណកម្មអ្នកជាប់ពន្ធ។ ដើម្បីទទួលបានលេខអត្តសញ្ញាណកម្មអ្នកជាប់ពន្ធ អ្នកនាំចូល និងនាំចេញត្រូវចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាចុងក្រោយ អ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ បន្ទាប់មកទៀត អ្នកនាំចូល និងអ្នកនាំចេញត្រូវចុះបញ្ជីអាករលើតម្លៃបន្ថែមនៅអគ្គនាយកដ្ឋានពន្ធដារ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ។ អ្នកនាំចូល និងអ្នកនាំចេញដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រូវដាក់ពាក្យស្នើសុំ ទៅនាយកដ្ឋានគ្រប់គ្រងតំបន់សេរីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងរាជធានីភ្នំពេញ។
សម្រាប់អ្នកនាំចូល
អាជីវកម្មដែលនាំចូលមកក្នុងប្រទេសកម្ពុជាត្រូវផ្តល់នូវឯកសារដូចខាងក្រោមនៅពេលបញ្ជូនទំនិញរបស់ពួកគេមកដល់៖
សម្រាប់អ្នកនាំចេញ
អាជីវកម្មនាំចេញពីប្រទេសកម្ពុជាត្រូវផ្តល់នូវឯកសារដូចខាងក្រោមមុនពេលបញ្ជូនទំនិញរបស់ខ្លួនចេញ៖
ឯកសារបន្ថែមសម្រាប់ការនាំចូល និងនាំចេញមួយចំនួន
រាល់គ្រឿងបរិភោគ សារធាតុគីមី ថ្នាំពេទ្យ និងបរិក្ខារអគ្គិសនី (ឬអេឡិចត្រូនិក) ទាំងអស់ដែលនាំចូលមក ប្រទេសកម្ពុជាត្រូវឆ្លងកាត់ការវាយតម្លៃមុនការមកដល់។ ការវាយតម្លៃនេះធ្វើឡើងដោយអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំ (ក.ប.ប)។
រាល់សត្វ (រស់ ឬងាប់) ព្រមទាំងផលិតផលសត្វទាំងអស់ត្រូវមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
រាល់រុក្ខជាតិ និងផលិតផលរុក្ខជាតិទាំងអស់ត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យ ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បញ្ជីពេញលេញនៃទំនិញនាំចូល និងនាំចេញដែលមានលេខកូដគយ HS ត្រឹមត្រូវ អត្រាពន្ធគយ និងវិធានបន្ថែមអាចរកបាននៅទីនេះ ។
ទំនិញឆ្លងកាត់មិនត្រូវបានគិតពន្ធនាំចូលឡើយ។ ប៉ុន្តែមូលប្បទានបត្រ ឬលិខិតធានាដែលចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុត្រូវផ្តល់ជូនជាការធានា។ ទំនិញឆ្លងកាត់ប្រទេសកម្ពុជាត្រូវបញ្ជូនតាមផ្លូវដែលកំណត់ដោយមន្រ្តីគយ។
ប្រទេសកម្ពុជាប្រើកូដប្រព័ន្ធសុខដុមនីយកម្ម ៨ខ្ទង់ (កូដគយ HS) ស្របតាមអង្គការគយពិភពលោក។ ការចាត់ថ្នាក់ពន្ធគយរបស់កម្ពុជាគឺស្របតាមតារាងពន្ធគយសុខដុមនីយកម្មរបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។
សម្រាប់អ្នកនាំចូល
ប្រទេសកម្ពុជាអនុវត្តអត្រាពន្ធគយចន្លោះពី ០ ទៅ ៣៥ភាគរយ។ ជាធម្មតា ទំនិញបឋម និងវត្ថុធាតុដើមត្រូវបង់ពន្ធ ៧ភាគរយ។ ទំនិញប្រើប្រាស់សម្រាប់ផលិតកម្ម និងវត្ថុធាតុដើមដែលអាចរកបានក្នុងស្រុក មានអត្រាពន្ធគយ ១៥ ភាគរយ ហើយផលិតផលសម្រេច ព្រមទាំងគ្រឿងស្រវឹង ប្រេងឥន្ធនៈ យានជំនិះ និងលោហៈធាតុមានតម្លៃមានអត្រាពន្ធគយ ៣៥ភាគរយ។
ចំពោះការបែងចែកអត្រាពន្ធគយតាមមុខទំនិញ សូមចូលមើល គេហទំព័ររបស់និហិតដ្ឋានជាតិព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មកម្ពុជា។ ទំនិញដូចជាសម្ភារ: កសិកម្ម សម្ភារ:សិក្សា ផលិតផលឱសថ និងបរិក្ខាកីឡាត្រូវបានលើកលែងពន្ធគយលើទំនិញនាំចូល។
ប្រទេសកម្ពុជាគិតអាករលើតម្លៃបន្ថែម ១០ភាគរយលើគ្រប់មុខទំនិញនាំចូលទាំងអស់។ កម្ពុជាក៏គិតពន្ធពិសេសលើទំនិញនាំចូលមួយចំនួនផងដែរ។
សម្រាប់អ្នកនាំចេញ
កម្ពុជាយកពន្ធនាំចេញលើទំនិញដែលនាំចេញពីប្រទេសក្នុងអត្រាចន្លោះពី ០ ទៅ ៥០ភាគរយ។
តំបន់សេដ្ឋកិច្ចពិសេស (SEZs)
ប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៣៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយរាប់ទាំងតំបន់សេដ្ឋកិច្ចពិសេសនៅកំពង់ផែក្រុងព្រះសីហនុផងដែរ។ អាជីវកម្មដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះអាចនាំចូលវត្ថុធាតុដើម និងបរិក្ខារផលិតកម្មដោយមិនចាំបាច់បង់ពន្ធនាំចូល និងត្រូវបានលើកលែងអាករលើតម្លៃបន្ថែមលើការនាំចូល និងនាំចេញ។
ដូចដែលបានរៀបរាប់ខាងលើ អ្នកនាំចូល និងអ្នកនាំចេញដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសត្រូវការឯកសារបន្ថែម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
កម្ពុជា គឺជាដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន និងជាសមាជិកនៃកិច្ចព្រមព្រៀងចំនួន ៥ ស្ដីពីពាណិជ្ជកម្មសេរីក្នុងតំបន់ តាមរយៈអាស៊ាន ជាមួយ៖
ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ អ្នកនាំចេញ និងអ្នកនាំចូលត្រូវ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ខ្លួនពីនាយកដ្ឋាននាំចេញ-នាំចូល។
ប្រទេសកម្ពុជាបានបង្កើត និហិតដ្ឋានជាតិព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម សម្រាប់ជាប្រភពនៃព័ត៌មានស្តីពីបទប្បញ្ញត្តិទាំងអស់សម្រាប់ពាណិជ្ជករដើម្បីនាំចូល និងនាំចេញទំនិញ។ អ្នកអាចស្វែងយល់ទិដ្ឋភាពទូទៅទាក់ទងនឹងការពិពណ៌នាលម្អិតស្ដីពីដំណើរការបញ្ចេញទំនិញពីគយ នៅក្នុងសៀវភៅណែនាំស្តីពីការបញ្ចេញទំនិញពីគយ និងឯកសារផ្លូវការពាក់ព័ន្ធផ្សេងទៀតដូចខាងក្រោម។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម