ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ និងរីកចម្រើន ហើយអាជីវកម្មថ្មីៗជាច្រើនកំពុងត្រូវបានបង្កើតឡើង។ សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុកជារឿយៗ មិនសូវយល់ច្បាស់ពីនីតិវិធីច្បាប់ទាំងអស់ទេ ហើយក៏មិនសូវយល់ពីរបៀបចុះបញ្ជីអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល តាមរយៈការដាក់ឱ្យដំណើរការថ្នាលចុះបញ្ជីឌីជីថល។ ថ្នាលបច្ចេកវិទ្យាព័ត៌មាន នេះត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខែមិថុនា ឆ្នាំ២០២០។ ថ្នាលនេះនឹងជួយសម្រួលអោយការចុះបញ្ជីប្រព្រឹត្តទៅដោយរលូន តាមរយៈដំណើរការកាន់តែលឿន សន្សំសំចៃ និងងាយស្រួលជាងមុន។
សហគ្រាសធុនតូច និងមធ្យមត្រូវធ្វើ ការចុះបញ្ជី និងអាជ្ញាបណ្ណចាំបាច់មួយចំនួន។ ចំនួនអាជ្ញាបណ្ណ និងអធិការកិច្ចអាស្រ័យទៅលើប្រភេទអាជីវកម្ម ទំហំប្រតិបត្តិការ និងទីតាំងអាជីវកម្ម។
នេះគឺជាបញ្ជីអាជ្ញាបណ្ណ/វិញ្ញាបនបត្រដែលតម្រូវឱ្យមាន៖
(ក) វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (ការចុះបញ្ជីពាណិជ្ជកម្ម)
(ខ) ការចុះបញ្ជីពន្ធដា សម្រាប់ពន្ធប៉ាតង់ លេខអាករលើតម្លៃបន្ថែម និងពន្ធប្រថាប់ត្រា
(គ) សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស
(ឃ) ការចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)
(ង) អាជ្ញាបណ្ណអនុញ្ញាតទីតាំង
(ច) លិខិតអនុញ្ញាតបង្កើត និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ & សិប្បកម្មខ្នាតតូច និងមធ្យម
(ឆ) អាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
(ជ) អាជ្ញាបណ្ណសម្រាប់ប្រើសញ្ញា ចុះបញ្ជីផលិតផល “ច.ប.ផ” និងស្ដង់ដារកម្ពុជា
(ឈ) ការចុះបញ្ជីពាណិជ្ជសញ្ញា
(ញ) លិខិតអនុញ្ញាតពន្ធលើផ្ទាំងផ្សព្វផ្សាយ
តើខ្ញុំអាចធ្វើការចុះបញ្ជីនៅឯណា?
អ្នកអាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណទាំងនេះដូចខាងក្រោម៖
តើខ្ញុំគួររំពឹងថានឹងមានការធ្វើអធិការកិច្ចអ្វីខ្លះ?
នៅពេលដំណើរការអាជីវកម្មរបស់អ្នក អ្នកគួរតែរំពឹងថានឹងមានអធិការកិច្ចដូចខាងក្រោម៖
(១) អធិការកិច្ចគុណភាពផលិតផលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
(២) អធិការកិច្ចទីតាំងដោយសាលារាជធានីភ្នំពេញ
(៣) អធិការកិច្ចអនាម័យប្រតិបត្តិការដោយក្រសួងសុខាភិបាល
(៤) អធិការកិច្ចសុវត្ថិភាពអគ្គីភ័យ និងសន្តិសុខដោយក្រសួងមហាផ្ទៃ
(៥) អធិការកិច្ចអនុលោមភាពការងារដោយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
(៦) អធិការកិច្ចបរិស្ថានដោយក្រសួងបរិស្ថាន និង
(៧) អធិការកិច្ចអាជ្ញាធរមូលដ្ឋានដោយក្រសួងមហាផ្ទៃ
ប្រសិនបើអ្នកមិនច្បាស់ថាតើអាជ្ញាបណ្ណណាដែលត្រូវមានសម្រាប់អាជីវកម្មជាក់លាក់ លោកអ្នកអាចស្វែងរកជំនួយបានពី អ្នកផ្គត់ផ្គង់សេវាឯកទេស។ នៅក្រោមផ្នែក អ្នកផ្គត់ផ្គង់សេវា អ្នកអាចរក អ្នកផ្គត់ផ្គង់សេវាកម្មនៅក្នុងស្រុកលើវិស័យផ្សេងៗ។ អ្នកអាចស្វែងរក និងទទួលបានព័ត៌មានយ៉ាងងាយស្រួល ទាក់ទងនឹងអ្នកផ្គត់ផ្គង់សេវា រួមនឹងព័ត៌មានចាំបាច់នានាសម្រាប់ការពង្រីកអាជីវកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាព។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម