នៅពេលអ្នកវិនិយោគលើនវានុវត្តន៍ និងការអភិវឌ្ឍផលិតផលអ្នកនឹងឃើញពីអត្ថប្រយោជន៍ទាំងអស់នៃស្ថាប័ន ដែលជះឥទ្ធិពលដល់អ្នកគ្រប់គ្នាចាប់តាំងពីនាយកប្រតិបត្តិរហូតដល់ផ្នែកលក់ និងចាប់តាំងពីផ្នែកទីផ្សាររហូតដល់ផ្នែកសេវាកម្មអតិថិជន និងលើសពីនេះទៀត។ យើងនឹងជួយលោកអ្នកឱ្យមាននវានុវត្តន៍ និងកែប្រែអាជីវកម្មរបស់អ្នកតាមរយៈគំនិតថ្មីៗ។ នៅក្នុងផ្នែកនេះ លោកអ្នកអាចរកឃើញនូវគំនិតថ្មីៗ ភាពជោគជ័យ និងឧទាហរណ៍អំពីការលើកទឹកចិត្តរបស់សហគ្រិន។
នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាននេះទទួលបាន មូលនិធិសម្រាប់ការ ស្រាវជ្រាវចំនួន ៨លានដុល្លារ ក្រោមហិរញ្ញប្បទានបានមកពីចំណូលក្នុងវិស័យទូរគមនាគមន៍។
តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។
អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម