ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិកកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុងធ្វើការទាញយកផលប្រយោជន៍ចេញពីថ្នាលថ្មីទាំងនេះ។ ពាណិជ្ជកម្មប្រភេទនេះ​ផ្តល់នូវគុណសម្បត្តិដែល​ពោរពេញទៅដោយ​សក្តានុពល​ជាច្រើន​សម្រាប់អាជីវកម្ម ដូចជា ការកាត់បន្ថយថ្លៃដើម និងពេលវេលា បង្កើន​ការលក់ និងផលិតភាព ពង្រីកវិសាលភាព​​ទីផ្សារ ព្រមទាំងបង្កើនការគាំទ្រ​ពីអតិថិជន។

គុណសម្បត្តិ​ទាំងនេះបាន​ធ្វើឱ្យ​ពាណិ​ជ្ជកម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិកមានភាពពេញនិយម  និងរីក​ចម្រើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​។​ ប្រសិនបើលោកអ្នកជាម្ចាស់​អាជីវកម្ម អ្នកគួរតែចង់​ចាំ​អំពីនិតិវិធី​​ដែល​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាម​​ប្រព័ន្ធ​អេឡិចត្រូនិក ​ប្រសិនបើ​លោកអ្នក​សម្រេចចិត្ត​លក់​សេ​វា​កម្ម ឬផលិតផល​របស់អ្នកតាម​ប្រព័ន្ធ​អេឡិចត្រូនិច (អនឡាញ)។ ភាពជឿជាក់ និងភាពស្មោះត្រង់​របស់អ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម​របស់​អ្នកគឺអាស្រ័យទៅ​លើថាតើអ្នកផ្តល់​សេវាកម្មដល់​គាត់​ដោយ​​​របៀបណា។​ ​ក្រមប្រតិបត្តិអាជីវកម្ម​ប្រព័ន្ធ​​​​​​​​​អេឡិច​​​​​​​​​​ត្រូ​និក ​អាស៊ាន (The ASEAN Online Business Code of Conduct) ត្រូវបានរៀប​រៀងឡើងដើម្បីផ្តល់ការណែនាំដល់អាជីវកម្មអនឡាញ​អំពីរបៀបធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងស្មើភាព ចំពោះអ្នកប្រើប្រាស់។ ការអនុវត្ត​ក្រមនេះ​គីប្រព្រឹត្តទៅ​តាមគោលការណ៍​​ស្ម័គ្រចិត្តទាំងស្រុង។

រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆិតាចូលរួមពង្រីកវិស័យពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគ​​​ទៅលើការបង្កើតក្របខណ្ឌគតិយុត្តិ ការពង្រឹង ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន និងពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម។

យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក

យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព​នៃ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ តាមរយៈការសម្របសម្រួលវិស័យ​សាធារណៈប្រកបដោយប្រសិទ្ធភាពក្នុង​គោល​បំណងពង្រឹង​បរិយាកាសពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក និងតាមរយៈ​ការអនុវត្តផែន​ការ​សកម្ម​ភាព​អោយបានគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះនៅក្នុងប្រទេសកម្ពុជា។

យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកដែលមាន​សមាស​ធាតុ​ចំនួន១០ ដូចខាងក្រោម៖

១. យុទ្ធសាស្ត្រគោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន

២. ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ

៣. បទប្បញ្ញត្តិសម្រាប់​សហគ្រាសធុនតូច និង​មធ្យម

៤. ហេដ្ឋារចនាសម្ពន្ធ​បច្ចេកវិទ្យាព័ត៌មាន និង​គមនាគមន៍

៥. ហេដ្ឋារចនាសម្ពន្ធជំនាញឌីជីថល (អក្ខរកម្មឌីជីថល ជំនាញព័ត៌មានវិទ្យា និងសហគ្រិនភាព​ឌីជីថល)

៦. ប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច

៧. ភស្តុភារពាណិជ្ជកម្មក្នុងស្រុក

៨. ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន

៩. ការទទួលបានហិរញ្ញប្បទាន និង

១០. ព័ត៌មានពាណិជ្ជកម្ម និងការគាំទ្រ​ទីផ្សារ។

គោលនយោបាយសំខាន់ៗផ្សេងទៀត

១.​​ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្ដីពី​ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកនៅខែឧសភា ឆ្នាំ២០​២០​​។ ច្បាប់នេះគឺជាការបោះជំហានទៅមុខមួយដ៏សំខាន់សម្រាប់កម្ពុជា​ ដោយសារច្បាប់នេះ​បានកំណត់ជា មូលដ្ឋានយ៉ាងច្បាស់លាស់សម្រាប់ការជម្រុញពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិក។ ច្បាប់នេះក៏បានផ្ដល់នូវឱកាសកាន់តែច្រើនដល់សហគ្រាសធុនតូច និង​មធ្យម ហើយជាមួយគ្នានេះដែរក៏ចូលរួម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

២. អនុក្រឹត្យលេខ ២៤៦ ស្តីពីហត្ថលេខាឌីជីថល មានគោលបំណងគ្រប់គ្រង និងជំរុញការប្រើ​ប្រាស់​ហត្ថលេខាឌីជីថលនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ឯកសារជំនួយ

ការចាប់ផ្តើមអាជីវកម្មថ្មី

តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.org slot thailand slot 4d