នវានុវត្តន៍
នវានុវត្តន៍

នវានុវត្តន៍គឺជាកត្តាជំរុញដ៏សំខាន់មួយ​សម្រាប់​បង្កើនផលិតភាព និង​រក្សា​និរន្តរភាពកំណើន​រយៈពេ​ល​​​​វែង។ ការគាំទ្រនវានុវត្តន៍នៅក្នុងសហគ្រាសធុនតូច និងមធ្យមអាចជំរុញកំណើនប្រកបដោយ​បរិយា​ប័ន្ន​​តាមរយៈការ​បង្កើនផលិតភាព និងការ​កាត់បន្ថយគម្លាតប្រាក់ឈ្នួលរវាងសហគ្រាសធុនតូច និង​មធ្យម និង​ក្រុមហ៊ុន​ធំៗ។ លើសពីនេះទៀត នវានុវត្តន៍​នៅក្នុងផលិតផល និងដំណើរការអាចជួយបង្កើន ​ផលិតភាព តាមយៈការកាត់បន្ថយថ្លៃដើម និងការ​កែលម្អតម្លៃនៃផលិតផល និងបង្ហាញ​ពីលទ្ធភាព​របស់​ក្រុម​​​ហ៊ុននៅក្នុង​ការអនុវត្តនៃនវានុវត្តន៍។ ដូច្នេះក្រុមហ៊ុនដែលមាននវានុវត្តន៍​តែងតែមានលទ្ធភាព​ក្នុង​ការ​បំពេញ​ការងារបានល្អ ​ហើយជារឿយៗ​តែងតែអាចទប់ទល់​នឹងផលប៉ះពាល់​អវិជ្ជមានផ្សេងៗបានច្រើន​ជាងក្រុមហ៊ុនដែលមិនមាននវានុវត្តន៍។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បំពេញបេសកម្មជាសេនាធិការ​អោយ​រដ្ឋាភិបាលក្នុងដឹកនាំ និងគ្រប់គ្រងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាចគាំទ្រនវានុវត្តន៍ដល់សហគ្រាសធុនតូច និងមធ្យមដោយរៀបចំស្ថាប័នមួយប្រកបដោយប្រសិទ្ធភាព និង ​ក្របខណ្ឌគោល​នយោបាយ​​តាម​​​​​​រយៈការលើកកម្ពស់បរិយាកាសអាជីវកម្ម ជួយសហគ្រាសធុនតូច និងមធ្យម អភិវឌ្ឍ​ និងប្រើប្រាស់ធនធានផ្ទៃក្នុងជាយុទ្ធសាស្ត្រ ប្រកបដោយប្រសិទ្ធភាព បង្កើនលទ្ធភាពទទួល​បានហិរញ្ញប្បទាន ​ដើម្បីពង្រឹងសមត្ថភាពនវានុវត្តន៍របស់ក្រុមហ៊ុននីមួយៗ ​កសាង​ប្រព័ន្ធ​នវានុវត្តន៍​ដែល​លើកកម្ពស់​កិច្ច​សហ​​ប្រតិបត្តិការ និងបណ្តាញរវាងក្រុមហ៊ុន សាកលវិទ្យាល័យ និងទីភ្នាក់ងាររដ្ឋា​ភិបាលដើម្បី​ទទួលបាន​ផល​ប្រយោជន៍អោយគ្នាទៅវិញទៅ​​​​មកជាអតិបរមា​​។

នវានុវត្តន៍លើផលិតផល និងសេវាកម្ម

នវានុវត្តន៍លើផលិតផល និងសេវាកម្ម

នៅពេលអ្នកវិនិយោគលើនវានុវត្តន៍ និងការអភិវឌ្ឍផលិតផលអ្នកនឹង​​ឃើញពីអត្ថប្រយោជន៍ទាំងអស់នៃ​ស្ថាប័ន ដែលជះឥទ្ធិពលដល់អ្នកគ្រប់គ្នាចាប់​តាំង​ពីនាយកប្រតិបត្តិរហូតដល់ផ្នែក​លក់ និងចាប់​តាំង​ពី​ផ្នែក​ទីផ្សាររហូតដល់ផ្នែក​សេវាកម្មអតិថិជន និងលើសពីនេះទៀត។ យើងនឹងជួយលោកអ្នក​ឱ្យមាននវានុវត្តន៍ និងកែប្រែ​អាជីវកម្មរបស់អ្នកតាមរយៈគំនិតថ្មីៗ។ នៅក្នុងផ្នែកនេះ លោកអ្នកអាចរកឃើញនូវ​គំនិតថ្មីៗ ភាព​ជោគជ័យ និងឧទាហរណ៍អំពីការលើកទឹកចិត្ត​របស់សហគ្រិន។ នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន  (NIPTICT) ក្រោមការគ្រប់គ្រងរបស់​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាននេះ​ទទួលបាន ​មូលនិធិសម្រាប់ការ ស្រាវជ្រាវចំនួន ៨លានដុល្លារ ​ក្រោមហិរញ្ញប្បទាន​បានមកពីចំណូល​ក្នុងវិស័យ​ទូរគមនាគមន៍។

ឌីជីថលនីយកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

ឌីជីថលនីយកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម

ឥទ្ធិពល​នៃបច្ចេកវិទ្យាទៅ​លើការ​រស់​នៅ​ប្រចាំថ្ងៃរបស់យើង បានកើនឡើងយ៉ាងខ្លាំង​ក្នុងរយៈពេលមួយ​ទស​​​វត្សរ៍​ចុងក្រោយនេះ។ មិនថាជាកុំព្យូទ័រយួរដៃ ថេប្លេត (Tablet)  ឬទូរសព្ទដៃនោះទេ បច្ចេកវិទ្យាជួយ​យើងភ្ជាប់ទំនាក់ទំនងជាមួយពិភពលោក និងដើរតួជាកាតាលីករដ៏មានសក្តានុពលសម្រាប់ភាពរីកចម្រើន និង​នវានុវត្តន៍​នៅក្នុងអាជីវកម្មនានាទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ សហគ្រិនថ្មីៗ​ជាច្រើន​មិន​បាន​ប្រើប្រាស់បច្ចេកវិទ្យាឱ្យអស់ពីសក្ដានុពល​នោះ​ទេ។ ឌីជីថលនីយកម្មសហគ្រាស​ធុន​តូច និងមធ្យម  គឺជាដំណើរការនៃការឈានឆ្ពោះទៅរកអាជីវកម្មឌីជីថល។ ជាទូទៅ អាជីវកម្មនេះសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីកែប្រែគំរូអាជីវកម្ម ផ្តល់​នូវ​ប្រាក់ចំណូលថ្មី និងឱកាសបង្កើន តម្លៃសាកល្បងជាមួយបច្ចេកវិទ្យាថ្មីៗ ព្រម​ទាំង​​​ចាប់យកទីផ្សារថ្មី និងប្លែកៗ។ ការជ្រើសរើសយកអាជីវកម្ម​ឌីជីថលធ្វើឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម​មាន​សមត្ថភាពប្រកួតប្រជែងដោយការចំណាយត្រូវបានកាត់បន្ថយ ប្រាក់ចំណូលកើនឡើង​ និងការ​យល់​ដឹង​អំពីឥរិយាបថទីផ្សារ ក៏ដូចជាអ្នកប្រើប្រាស់កាន់តែល្អប្រសើរ។ តាមរយៈគេហទំព័រKhmerSME យើងខ្ញុំជឿជាក់ថា ដំណើរនៃការចាប់យកបច្ចេកវិទ្យាឌីជីថលនៅប្រទេសកម្ពុជា ​នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងស្ថេរភាពក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហេតុដូច្នេះហើយ យើងខ្ញុំចង់ចែករំលែកនៅក្នុងដំណើរការនេះ ដោយ​ចូល​​រួមផ្តល់ព័ត៌មានថ្មីៗបំផុតផ្សព្វផ្សាយពីឱកាសផ្សេងៗពាក់ព័ន្ធនឹងអាជីវកម្ម និងតំណភ្ជាប់​ទៅកាន់​ព្រឹត្តិ​ការណ៍​នានា។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិកកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុងធ្វើការទាញយកផលប្រយោជន៍ចេញពីថ្នាលថ្មីទាំងនេះ។ ពាណិជ្ជកម្មប្រភេទនេះ​ផ្តល់នូវគុណសម្បត្តិដែល​ពោរពេញទៅដោយ​សក្តានុពល​ជាច្រើន​សម្រាប់អាជីវកម្ម ដូចជា ការកាត់បន្ថយថ្លៃដើម និងពេលវេលា បង្កើន​ការលក់ និងផលិតភាព ពង្រីកវិសាលភាព​​ទីផ្សារ ព្រមទាំងបង្កើនការគាំទ្រ​ពីអតិថិជន។ គុណសម្បត្តិ​ទាំងនេះបាន​ធ្វើឱ្យ​ពាណិ​ជ្ជកម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិកមានភាពពេញនិយម  និងរីក​ចម្រើន​ដ៏​គួរ​ឱ្យ​កត់សម្គាល់នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​។​ ប្រសិនបើលោកអ្នកជាម្ចាស់​អាជីវកម្ម អ្នកគួរតែចង់​ចាំ​អំពីនិតិវិធី​​ដែល​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាម​​ប្រព័ន្ធ​អេឡិចត្រូនិក ​ប្រសិនបើ​លោកអ្នក​សម្រេចចិត្ត​លក់​សេ​វា​កម្ម ឬផលិតផល​របស់អ្នកតាម​ប្រព័ន្ធ​អេឡិចត្រូនិច (អនឡាញ)។ ភាពជឿជាក់ និងភាពស្មោះត្រង់​របស់អ្នកប្រើប្រាស់ផលិតផល និងសេវាកម្ម​របស់​អ្នកគឺអាស្រ័យទៅ​លើថាតើអ្នកផ្តល់​សេវាកម្មដល់​គាត់​ដោយ​​​របៀបណា។​ ​ក្រមប្រតិបត្តិអាជីវកម្ម​ប្រព័ន្ធ​​​​​​​​​អេឡិច​​​​​​​​​​ត្រូ​និក ​អាស៊ាន (The ASEAN Online Business Code of Conduct) ត្រូវបានរៀប​រៀងឡើងដើម្បីផ្តល់ការណែនាំដល់អាជីវកម្មអនឡាញ​អំពីរបៀបធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងស្មើភាព ចំពោះអ្នកប្រើប្រាស់។ ការអនុវត្ត​ក្រមនេះ​គីប្រព្រឹត្តទៅ​តាមគោលការណ៍​​ស្ម័គ្រចិត្តទាំងស្រុង។ រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆិតាចូលរួមពង្រីកវិស័យពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគ​​​ទៅលើការបង្កើតក្របខណ្ឌគតិយុត្តិ ការពង្រឹង ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន និងពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម។ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព​នៃ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ តាមរយៈការសម្របសម្រួលវិស័យ​សាធារណៈប្រកបដោយប្រសិទ្ធភាពក្នុង​គោល​បំណងពង្រឹង​បរិយាកាសពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក និងតាមរយៈ​ការអនុវត្តផែន​ការ​សកម្ម​ភាព​អោយបានគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះនៅក្នុងប្រទេសកម្ពុជា។ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកដែលមាន​សមាស​ធាតុ​ចំនួន១០ ដូចខាងក្រោម៖ ១. យុទ្ធសាស្ត្រគោលនយោបាយ និងផ្នែកសម្របសម្រួលស្ថាប័ន ២. ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ៣. បទប្បញ្ញត្តិសម្រាប់​សហគ្រាសធុនតូច និង​មធ្យម ៤. ហេដ្ឋារចនាសម្ពន្ធ​បច្ចេកវិទ្យាព័ត៌មាន និង​គមនាគមន៍ ៥. ហេដ្ឋារចនាសម្ពន្ធជំនាញឌីជីថល (អក្ខរកម្មឌីជីថល ជំនាញព័ត៌មានវិទ្យា និងសហគ្រិនភាព​ឌីជីថល) ៦. ប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ៧. ភស្តុភារពាណិជ្ជកម្មក្នុងស្រុក ៨. ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ៩. ការទទួលបានហិរញ្ញប្បទាន និង ១០. ព័ត៌មានពាណិជ្ជកម្ម និងការគាំទ្រ​ទីផ្សារ។ គោលនយោបាយសំខាន់ៗផ្សេងទៀត ១.​​ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ស្ដីពី​ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកនៅខែឧសភា ឆ្នាំ២០​២០​​។ ច្បាប់នេះគឺជាការបោះជំហានទៅមុខមួយដ៏សំខាន់សម្រាប់កម្ពុជា​ ដោយសារច្បាប់នេះ​បានកំណត់ជា មូលដ្ឋានយ៉ាងច្បាស់លាស់សម្រាប់ការជម្រុញពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិក។ ច្បាប់នេះក៏បានផ្ដល់នូវឱកាសកាន់តែច្រើនដល់សហគ្រាសធុនតូច និង​មធ្យម ហើយជាមួយគ្នានេះដែរក៏ចូលរួម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ២. អនុក្រឹត្យលេខ ២៤៦ ស្តីពីហត្ថលេខាឌីជីថល មានគោលបំណងគ្រប់គ្រង និងជំរុញការប្រើ​ប្រាស់​ហត្ថលេខាឌីជីថលនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ការចាប់ផ្តើមអាជីវកម្មថ្មី

តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.org slot thailand slot 4d