វគ្គបណ្ដុះបណ្តាលជាស៊េរី ដើម្បីបង្កើត និងពង្រីកអាជីវកម្មសម្រាប់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការអភិវឌ្ឍចំណេះដឹង ហិរញ្ញវត្ថុ និងឌីជីថល

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្តាលជាស៊េរី ដើម្បីបង្កើត និងពង្រីកអាជីវកម្មសម្រាប់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការអភិវឌ្ឍចំណេះដឹង ហិរញ្ញវត្ថុ និងឌីជីថល

កាលបរិច្ឆេទ: Wed 19th Mar 2025
Start Time:
End Time:
ទីតាំង:
ទូរស័ព្ទ:
អ៊ីមែល:
Organizer: ក្រសួងកិច្ចការនារី
Target Group: សហគ្រិនស្រ្តី

ឱកាសក្នុងការចូលរួមដោយឥតគិតថ្លៃ! វគ្គបណ្ដុះបណ្តាលជាស៊េរី ដើម្បីបង្កើត និងពង្រីកអាជីវកម្មសម្រាប់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការអភិវឌ្ឍចំណេះដឹង ហិរញ្ញវត្ថុ និងឌីជីថល បើកទទួលពាក្យហើយ! 📝កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងជាពិសេសក្នុងគោលបំណង ផ្ដល់ឱកាសដល់ស្រ្ដីសហគ្រិន និងអ្នកដែលមានបំណងចង់បង្កើតអាជីវកម្មអោយទទួលបានចំណេះដឹងក្នុងការបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ និងឌីជីថល។ វគ្គសិក្សាមាន ៣លើក 🎯សម្រាប់៖ សិស្ស និស្សិត ស្រ្ដីជាអាជីវករ ឬអ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម មានឆន្ទៈ មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបានពេញលេញ មានគោលគំនិតជាសហគ្រិន ក្នុងការអភិវឌ្ឍអាជីវកម្ម 💡អ្នកចូលរួមនឹងទទួលបាន៖ 👉វគ្គបណ្ដុះបណ្ដាលជាស៊េរី 👉វគ្គបំប៉ន និងហ្វឹកហាត់ជាមួយអ្នកជំនាញ 👉ការៀបចំផែនការអាជីវកម្ម 👉ការទទួលបានមូលនិធិខ្នាតតូច 👉ការប្រើប្រាស់មូលនិធិទៅលើអាជីវកម្ម 👉ចាប់ផ្ដើមទទួលពាក្យចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ