គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ
ក្រោមកិច្ចសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជា វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ” នៅថ្ងៃអង្គារ ទី៨ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីនិយ័តករមូលបត្រកម្ពុជា លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងលោក ណា ពៅបញ្ញារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីពុទ្ធិពាក់ព័ន្ធនឹងគម្រោងវិនិយោគរួម និងវិធីសាស្ត្រនៃការប្រមូលហិរញ្ញប្បទានតាមរយៈគម្រោងវិនិយោគរួម ព្រមទាំងលក្ខខណ្ឌតម្រូវតាមច្បាប់សម្រាប់ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម។ ជាមួយគ្នានេះ អ្នកចូលរួមក៏នឹងយល់ដឹងស៊ីជម្រៅអំពីកិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងជាពិសេសសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ សហគ្រិន វិនិយោគិន សាស្ត្រាចារ្យ សិស្សនិស្សិត និងភាគីពាក់ព័ន្ធ។ បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន 3 CPD។
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ