កម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាស (SME Skills4Productivity)

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

កម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាស (SME Skills4Productivity)

កាលបរិច្ឆេទ: Wed 7th May 2025
Start Time:
End Time:
ទីតាំង: មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ
ទូរស័ព្ទ: 011 322 273
អ៊ីមែល: R.CHETHA@unido.org
Organizer: អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
Target Group: ម្ចាស់សហគ្រាសធុនតូច និងមធ្យម

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្ដីសោមនស្សរីករាយ​ក្នុង​ការទទួលសំណើរសុំចុះឈ្មោះចូលរួមកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាសធុនតូច និង​មធ្យម​ ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេសស្ដង់ដារក្នុងសង្វាក់ផលិតកម្មអាហារ។ សហគ្រាស​ក្នុងវិស័យម្ហូបអាហារក្នុងខេត្តក្រុងគោលដៅនៅភ្នំពេញ កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ​ បាត់ដំបង និងពោធិ៍សាត់ អាចដាក់ពាក្យ​ចូលរួមបាន។ សហគ្រាសចំនួន ១២០ នឹងត្រូវបានជ្រើសរើសសម្រាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលរួមមាន៖ ១.​ សុវត្ថិភាពចំណីអាហារ ២. ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្ម ៣. ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ៤. បរិវត្តកម្មឌីជីថល ក្រោយវគ្គបណ្ដុះបណ្ដាល សហគ្រាសចំនួន៣ នៅតាមតំបន់គោលដៅនីមួយៗនឹងត្រូវបានជ្រើសរើស សម្រាប់ទទួលការប្រឹក្សាយោបល់លើផ្នែកសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ធនធានក្នុងសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព នៅក្នុងអាជីវកម្មរបស់ពួកគេ។ លក្ខខណ្ឌក្នុងការជ្រើសរើស៖ ការជ្រើសរើសសហគ្រាសក្នុងការចូលរួមកម្មវិធីបណ្ដុះបណ្ដាល និងប្រឹក្សាយោបល់អាជីវកម្ម នឹងផ្ដល់អាទិភាពដល់អាជីវកម្មដែលមានលក្ខខណ្ឌដូចខាងក្រោម៖ មានអាជីវកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មកែច្នៃកសិចំណីអាហារ ឬផលិតផលដែលគាំទ្រវិស័យទេសចរណ៍។ មានទីតាំងស្ថិតក្នុងខេត្តក្រុងគោលដៅរបស់គម្រោង ដូចជា៖ ភ្នំពេញ កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ​ បាត់ដំបង និងពោធិ៍សាត់ ។ មានការប្តេជ្ញាចិត្តខ្ពស់ចូលរួមកម្មវិធី និងគោលបំណងពង្រឹងគុណភាពផលិតកម្ម ដើម្បីពង្រីកទីផ្សារ ឬនាំចេញ។ មានបុគ្គលិកធ្វើការយ៉ាងតិច ៥នាក់ ។ មានឆន្ទះផ្ដល់ឱកាសការងារសមរម្យដល់យុវជន និងវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកដើម្បីអភិវឌ្ឍជំនាញ និងលើកកម្ពស់លក្ខខណ្ឌការងារសមរម្យ (របបសន្តិសុខសង្គម ម៉ោងការងារ សុខភាព និងសុវត្ថិភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ ការផ្ដល់ប្រាក់ថែមម៉ោង និងកិច្ចសន្យាការងារ ជាដើម)។ អនុវត្តចំណេះដឹង ឬបន្តផែនការពង្រឹងអាជីវកម្ម។ មិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងលក្ខខណ្ឌការងារ (ការប្រើប្រាស់ពលកម្មកុមារ)។ លក្ខខណ្ឌក្នុងការចូលរួម៖ ១. សិក្ខាកាមដែលត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបេ្តជ្ញាចូលរៀនគ្រប់ ២០ម៉ោង រហូតដល់បញ្ចប់កម្មវិធីសិក្សា ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចូលរួម។ ២. សហគ្រាសមិនអាចផ្លាស់ប្ដូរសមាសភាពសិក្ខាកាមចូលរួមនៅក្នុងកំឡុងវគ្គបណ្ដុះបណ្ដាលបានទេ។ កម្មវិធី Skills4Productivity គឺជាវគ្គបណ្ដុះបណ្ដាលមួយ ក្នងចំណោមវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ធ្វើការរួមគ្នាជាមួយនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រការរីកចម្រើនរបស់សហគ្រាស និងបង្កើតលក្ខខណ្ឌការងារល្អប្រសើរ ឬការងារសមរម្យសម្រាប់យុវជនកម្ពុជា។ កម្មវិធីនេះស្ថិតក្រោមក្របខណ្ឌនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន ដំណាក់កាលទី៣» (DEYIII) ដែលជាកម្មវិធីរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា ដោយមានការគាំទ្រថវិកាយុទ្ធសាស្ត្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

Additional Information:

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ