មូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារឌីជីថល
គម្រោងសហគ្រិននារីសកម្មនៃអង្គការផេកកម្ពុជា ក្រោមការគាំទ្រពីភ្នាក់ងារជំនួយអាមេរិក (USAID) បានសហការជាមួយក្រុមហ៊ុនហេ្វសប៊ុក (Facebook) ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃការធ្វើទីផ្សារឌីជីថលរយៈពេលមួយថ្ងៃពេញ ទៅដល់សហគ្រិនស្រី្តវ័យក្មេងនៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។ សិក្ខាកាមចូលរួមនឹងទទួលបានចំណេះដឹងដូចខាងក្រោម៖ 1. ការធ្វើទីផ្សារតាមរយៈ Online 2. ការបង្កើតទំព័រ Facebook អាជីវកម្មរបស់អ្នក 3. ការរៀបចំ បង្កើត និងគ្រប់គ្រងផែនការ(Content rules and schedule post) សម្រាប់ការលក់ផលិតផលតាមប្រព័ន្ធអនឡាញ 4. ការបង្កើតខ្លឹមសារ និងយុទ្ធសាស្រ្តទាក់ទាញប្រកបដោយប្រសិទ្ធភាព 5. ការអនុវត្ត និងយល់ដឹងពីកម្មវិធីបន្ថែម ដូចជា Boomerang, Videoshop, Layout, Hyperlapse
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ