ពង្រឹងអាជីវកម្មខ្នាតតូចនិងមធ្យម
អំពីវគ្គសិក្សានេះ: តើភាពអត់ធន់គឺជាអ្វី? ភាពអត់ធន់គឺការមើលឃើញភាពជាក់ស្តែងកំពុងកើតឡើងនៅលើពិភពលោកហើយអ្នកទទួលយកវា។ ហើយអ្នកទទួលយកវាដោយភាពក្លាហាន សម្របខ្លួននិងធ្វើការផ្លាស់ប្តូរ។ តើអ្នកជាសហគ្រិនដែលមានភាពអត់ធន់មែនទេ? តើអាជីវកម្មរបស់អ្នកមានភាពអត់ធន់រឹងមាំគ្រប់គ្រាន់ទេ? ជាការពិតណាស់! ប្រសិនបើអ្នកជាសហគ្រិន អ្នកច្បាស់ជាមានភាពអត់ធន់។ ប៉ុន្តែអ្នកចាំបាច់ត្រូវតែមានឧបករណ៍ជំនួយ, ផ្នត់គំនិតនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយដើម្បីរស់និងជោគជ័យក្នុងវិបត្តិ។ វគ្គសិក្សានេះនឹងជួយអ្នកនិងសហគ្រាសរបស់អ្នក៖ ដឹងពីស្ថានភាពបច្ចុប្បន្នរបស់អ្នក៖ ដឹងពីស្ថានភាពនៃអាជីវកម្មរបស់អ្នក។ រៀបចំផែនការថ្មី៖ រៀបចំគម្រោងដែលរីកចំរើន លូតលាស់ទៅមុខ។ ចាប់ផ្តើមអនុវត្តផែនការរបស់អ្នក៖ ការដឹងមិនគ្រប់គ្រាន់ទេ។ អ្នកត្រូវតែចាប់ផ្តើមធ្វើវា។ ក្នុងវគ្គសិក្សានេះយើងនឹងប្រាប់អ្នក! ផ្គត់ផ្គង់ថវិកាដល់ផែនការរបស់អ្នក៖ យើងនឹងណែនាំអ្នកទៅរកប្រភពថវិកាដែលអាចជួយអាជីវកម្មរបស់អ្នក។ សហគ្រិនភាពគឺជាការនិយាយហើយធ្វើ។ តើអ្នកត្រៀមខ្លួនហើយឬនៅ ដើម្បីជួយស្រោចស្រង់អាជីវកម្មរបស់អ្នកនៅក្នុងពេលមានវិបត្តិ? តើអ្នកត្រៀមខ្លួនហើយឬនៅ ដើម្បីធ្វើអោយអាជីវកម្មអ្នកត្រលប់មកវិញហើយរឹងមាំជាងមុន? វគ្គសិក្សានេះនាំមកជាមួយការអនុវត្តន៏ជាក់ស្តែងនិងងាយស្រួលក្នុងការធ្វើតាម។ យើងក៏មានវីឌីអូពន្យល់អំពីគោលការណ៏ទ្រឹស្តី, ការណែនាំ និងការធ្វើលំហាត់, ឯងសារយោងសំខាន់ៗផ្សេងៗ និងករណីសិក្សាជាច្រើនមកពីជុំវិញពិភពលោក។ ចុះឈ្មោះឥឡូវនេះ ហើយខ្ញុំសន្យាថាអ្នកនឹងរៀនចប់ហើយចាកចេញជាមួយផែនការអភិវឌ្ឍអាជីវកម្មរបស់អ្នក! ទស្សនាវីដេអូនេះសម្រាប់ព័ត៌មានបន្ថែម: https://vimeo.com/462995808
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ