ប្រកួតប្រជែងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២
សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន មានកិត្តិយស អញ្ជើញធុរជនកម្ពុជា និងអាស៊ាន ចូលរួមដាក់ពាក្យប្រកួតប្រជែងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២២ ដែលជាពានរង្វាន់កម្រិតអន្តរជាតិ សម្រាប់ក្រុមហ៊ុនជោគជ័យ និង ឈានមុខ នៅអាស៊ាន ដែលបានចូលរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចនិងវិបុលភាពអាស៊ាន។ ជ័យលាភីដែលទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន នឹងត្រូវប្រកាសនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ