ការប្រកបអាជីវកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព
តើអ្នកកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួនមែនទេ? កំពុងលក់ផលិតផលតាមអនឡាញមែនទេ? ឬក៏អ្នកកំពុងស្វែងរកយុទ្ធសាស្រ្តអាជីវកម្មក្នុងរយៈពេលវែង ដែលមិនមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន? ប្រសិនបើចំណុចណាមួយទាក់ទងនឹងអ្នក អ្នកអាចចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរបស់ យូអិនឌីភី ដែលអាចជួយឲ្យអ្នកប្រកបអាជីវកម្មដោយមិនប៉ះពាល់ដល់បរិស្ថាន។ ឥឡូវនេះ យូអិនឌីភី កំពុងចាប់ផ្តើមគម្រោងថ្មីមួយគឺ «សេចក្ដីណែនាំក្នុងការប្រកបអាជីវកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព» ក្នុងគោលបំណងបង្កើនចំណេះដឹងសំខាន់ៗដែលទាក់ទងទៅនឹងពាណិជ្ជកម្មអេឡិចត្រូនិកប្រកបដោយនិរន្តរភាព និងរបៀបក្នុងការអនុវត្តគំរូអាជីវកម្មប្រភេទនេះផងដែរ។ អ្នកអាចទទួលបាននូវព័ត៌មានសំខាន់ៗមួយចំនួន តាមរយៈការចូលរួមសិក្ខាសាលាមួយនេះ៖ 👉 យល់ដឹងពីមាគា ដើម្បីអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិចប្រកបដោយចីរភាព ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន 👉 ការប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីឈានទៅរកចីរភាពនៃអាជីវកម្មអេឡិចត្រូនិក 👉 ផ្សព្វផ្សាយអំពីសារៈសំខាន់នៃពាណិជ្ជកម្មអេឡិចត្រូនិក វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ចាប់ពីម៉ោង ៣:៣០ ដល់ម៉ោង ៥ ល្ងាច តាមប្រព័ន្ធ Zoom ។ អ្នកអាចជ្រើសរើសពេលវេលាដែលអ្នកពេញចិត្ត ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ។ តើអ្នកកំពុងរង់ចាំអ្វីទៀត? ចុះឈ្មោះឥឡូវនេះ ដើម្បីស្វែងយល់បន្ថែមអំពីពាណិជ្ជកម្មអេឡិចត្រូនិកដែលប្រកបដោយនិរន្តរភាព។
Additional Information: ថ្ងៃផុតកំណត់ចុះឈ្មោះ: ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ