ការគ្រប់គ្រងអាជីវកម្មតាមបែបឌីជីថល
ដើម្បីសម្របខ្លួនតាមវិបត្តិកូវិដដែលកំពុងតែងើបឡើងម្ដងទៀត បច្ចុប្បន្នតើម្ចាស់អាជីវកម្មមានវិធីសាស្ត្របែបណាដើម្បីអោយអាជីវកម្មរបស់ខ្លួននៅតែបន្តដំណើរទៅមុខបាន? នៅពេលនេះពី 𝗦𝗛𝗘 𝗜𝗻𝘃𝗲𝘀𝘁𝗺𝗲𝗻𝘁𝘀 មានប្រធានបទមួយគឺ #ការគ្រប់គ្រងអាជីវកម្ម_តាមបែបឌីជីថល ចូលរួមជាមួយប្រធានបទនេះដោយសេរី ។តាមរយះប្រធានបទខាងលើ វេទិកាទាំងមូល និងផ្តោតលើ គោលបំណង ៣ សំខាន់ៗ៖ ១. ដើម្បី អោយសិក្ខាកាម ជាពិសេស សហគ្រិនស្រ្ដី អាច ពង្រឹងនិងពង្រីកអាជីវកម្ម ខ្នាតតូច អោយកាន់តែរីកចម្រើន ទៅលើ ការប្រើប្រាស់ហ្វេកប៊ុកផេកក្នុងការគ្រប់គ្រង អាជីវកម្ម និង ចាប់យកអតិថិជនគោលដៅ ២. លើកទឹកចិត្ត សហគ្រិនស្រ្ដី ក្នុងការសិក្សាជំនាញ ឌីជីថល និង បង្កើនទំនុកចិត្តរបស់ខ្លួន ក្នុងការហ៊ានកែប្រែ អាជីវកម្មតាមបែបប្រពៃណី ទៅជាអាជីវកម្ម ឌីជីថល និង រៀនពីប្រពន្ធ័ឌីជីថល ៣. សិក្ខាកាម អាចបង្កើន បណ្ដាញអាជីវកម្ម និង អាចចូលរួម កិច្ចពិភាក្សា ក្នុងការស្វែងយល់ និងរៀនពីគ្នាទៅវិញទៅមក ទៅលើបញ្ហាអាជីវកម្មនីមួយៗ
Additional Information:
ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ