ព្រឹត្តិការណ៍នាពេលខាងមុខ
07
May
ការបណ្តុះបណ្តាល

កម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាស (SME Skills4Productivity)

Locations

មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ

អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្ដីសោមនស្សរីករាយ​ក្នុង​ការទទួលសំណើរសុំចុះឈ្មោះចូលរួមកម្មវិធីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគ្រាសធុនតូច និង​មធ្យម​ ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេសស្ដង់ដារក្នុងសង្វាក់ផលិតកម្មអាហារ។ សហគ្រាស​ក្នុងវិស័យម្ហូបអាហារក្នុងខេត្តក្រុងគោលដៅនៅភ្នំពេញ កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ​ បាត់ដំបង និងពោធិ៍សាត់ អាចដាក់ពាក្យ​ចូលរួមបាន។ សហគ្រាសចំនួន ១២០ នឹងត្រូវបានជ្រើសរើសសម្រាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលរួមមាន៖ ១.​ សុវត្ថិភាពចំណីអាហារ ២. ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពក្នុងចង្វាក់ផលិតកម្ម ៣. ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ៤. បរិវត្តកម្មឌីជីថល ក្រោយវគ្គបណ្ដុះបណ្ដាល សហគ្រាសចំនួន៣ នៅតាមតំបន់គោលដៅនីមួយៗនឹងត្រូវបានជ្រើសរើស សម្រាប់ទទួលការប្រឹក្សាយោបល់លើផ្នែកសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ធនធានក្នុងសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព នៅក្នុងអាជីវកម្មរបស់ពួកគេ។ លក្ខខណ្ឌក្នុងការជ្រើសរើស៖ ការជ្រើសរើសសហគ្រាសក្នុងការចូលរួមកម្មវិធីបណ្ដុះបណ្ដាល និងប្រឹក្សាយោបល់អាជីវកម្ម នឹងផ្ដល់អាទិភាពដល់អាជីវកម្មដែលមានលក្ខខណ្ឌដូចខាងក្រោម៖ មានអាជីវកម្មពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មកែច្នៃកសិចំណីអាហារ ឬផលិតផលដែលគាំទ្រវិស័យទេសចរណ៍។ មានទីតាំងស្ថិតក្នុងខេត្តក្រុងគោលដៅរបស់គម្រោង ដូចជា៖ ភ្នំពេញ កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ​ បាត់ដំបង និងពោធិ៍សាត់ ។ មានការប្តេជ្ញាចិត្តខ្ពស់ចូលរួមកម្មវិធី និងគោលបំណងពង្រឹងគុណភាពផលិតកម្ម ដើម្បីពង្រីកទីផ្សារ ឬនាំចេញ។ មានបុគ្គលិកធ្វើការយ៉ាងតិច ៥នាក់ ។ មានឆន្ទះផ្ដល់ឱកាសការងារសមរម្យដល់យុវជន និងវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកដើម្បីអភិវឌ្ឍជំនាញ និងលើកកម្ពស់លក្ខខណ្ឌការងារសមរម្យ (របបសន្តិសុខសង្គម ម៉ោងការងារ សុខភាព និងសុវត្ថិភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗ ការផ្ដល់ប្រាក់ថែមម៉ោង និងកិច្ចសន្យាការងារ ជាដើម)។ អនុវត្តចំណេះដឹង ឬបន្តផែនការពង្រឹងអាជីវកម្ម។ មិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងលក្ខខណ្ឌការងារ (ការប្រើប្រាស់ពលកម្មកុមារ)។ លក្ខខណ្ឌក្នុងការចូលរួម៖ ១. សិក្ខាកាមដែលត្រូវបានជ្រើសរើសឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបេ្តជ្ញាចូលរៀនគ្រប់ ២០ម៉ោង រហូតដល់បញ្ចប់កម្មវិធីសិក្សា ដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចូលរួម។ ២. សហគ្រាសមិនអាចផ្លាស់ប្ដូរសមាសភាពសិក្ខាកាមចូលរួមនៅក្នុងកំឡុងវគ្គបណ្ដុះបណ្ដាលបានទេ។ កម្មវិធី Skills4Productivity គឺជាវគ្គបណ្ដុះបណ្ដាលមួយ ក្នងចំណោមវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ធ្វើការរួមគ្នាជាមួយនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រការរីកចម្រើនរបស់សហគ្រាស និងបង្កើតលក្ខខណ្ឌការងារល្អប្រសើរ ឬការងារសមរម្យសម្រាប់យុវជនកម្ពុជា។ កម្មវិធីនេះស្ថិតក្រោមក្របខណ្ឌនៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «ការងារ និងមុខរបរសមរម្យសម្រាប់យុវជន ដំណាក់កាលទី៣» (DEYIII) ដែលជាកម្មវិធីរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា ដោយមានការគាំទ្រថវិកាយុទ្ធសាស្ត្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
ព្រឹត្តការណ៍ចាស់ៗ
24
Apr
កិច្ចពិភាក្សា

Global Trade Tensions: Are You Tariff Ready?

Locations

Topaz Norodom

12:00 - 14:00

By now, it seems quite likely that the world is at the eve of a new trade war. We witness new blanket tariff announcements and retaliations almost daily now. But reciprocal tariffs, taxes on digital services, new customs duties on steel and aluminum and various challenges in the WTO dispute settlement body (the DSB) also raise uncertainty. In the meantime, the European Union has concluded an FTA and an investment agreement with Singapore and Vietnam, an FTA with Thailand is just around the corner, and a first-of-its-kind Digital FTA ('EUSDTA') with Singapore has been agreed upon. All this is going on while the largest 'Mega FTAs', the RCEP (which includes AFTA, China and many others) and the CPTPP (which includes several of Cambodia's key trade partners such as Japan, Malaysia, Singapore and Vietnam) are just getting up to speed. Are these FTAs still useful in a trade war context? Join expert speaker Edwin Vanderbruggen, Senior Partner at Andersen in Cambodia and Vietnam, lecturer at the Foreign Trade University in Hanoi in a practical review of what is happening in international trade law today. Stephen Higgins, Managing Partner at Mekong Strategic Capital will also share his insights during a presentation. Highlights to expect: What do the so-called reciprocal tariffs mean for Cambodia? Are the US assumptions justified? Are countries allowed to increase their tariffs under WTO or FTA rules? What can other states or firms do about it? If firms move their production say from China to Cambodia and Vietnam, will products then qualify for lower customs duties? It's not just goods: How are banks, telecoms, tourism, digital and other service providers dragged into a trade war? Market access and national treatment commitments under WTO GATS and under EU FTAs Looking ahead at WTO challenges in Geneva: Is the WTO dispute system built to handle what is happening today? What if the export market attacks you for dumping products? Real life examples of the calculation of anti-dumping duties How to strategically plan your supply chain and the 'rules of origin': case study Where do you find the applicable Cambodian or FTA customs duty rates, practically? How are the modern EU FTA's different? The new commitments on sustainability in modern FTAs

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
26
Apr
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្ដាល លើការបង្កើនជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce)

Locations

រាជធានីភ្នំពេញ

០៨ព្រឹក - ៥ល្ងាច

តើអ្នកជាម្ចាស់អាជីវកម្ម ដែលមានបំណងស្វែងយល់បន្ថែមពី ជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច មែនទេ❓ ⏰”វគ្គបណ្ដុះបណ្ដាល លើការបង្កើនជំនាញឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-Commerce)" បានបើកការដាក់ពាក្យសម្រាប់ក្រុមទី៨​ រហូតដល់ ថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២៥ ។ 🚀សម្រាប់វគ្គបណ្ដុះបណ្ដាលទៅលើមេរៀនចំនួន៨ មាន៖ ១.​ ផ្នត់គំនិតភាពជាអ្នកដឹកនាំបែបសហគ្រិន ២. គម្រូអាជីវកម្ម និងការបង្កើតអតិថិជន ៣. គោលគំនិតនិង ទម្រង់ប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ៤. វេទិកាទីផ្សាឌីជិថល សម្រាប់សហគ្រាសធនតូច និង មធ្យម (Digital Marketing Platform for SMEs) ៥. ទម្រង់ឌីជីថល សម្រាប់សហគ្រាសធនតូច និង មធ្យម (Technologies Platform for SMEs) ៦. សន្តិសុខសាយប៊ឺ (Cybersecurity for MSMEs) ៧. ហិរញ្ញប្បទានកម្មអាជីវកម្ម ៨. មូលដ្ឋានច្បាប់ស្ដីពីការងារសម្រាប់ MSMEs 📍ទីតាំង៖ រាជធានីភ្នំពេញ 📆កាលបរិច្ឆេទ៖ ២៦-២៧ មេសា ២០២៥ (២ថ្ងៃពេញ)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
11
Apr
កិច្ចពិភាក្សា

ការយល់ដឹងអំពី ការបំពេញកិច្ចការជាមួយ និងការដឹកនាំក្រុមការងារជំនាន់ហ្ស៊ី (Gen Z)

Locations

សមាគមសហគ្រិនវ័យក្មេងកម្ពុជា អូឡាំព្យា អគារ C2 ជាន់ទី ៥ ច្រកចូល Lobby B

១:៣០ ថ្ងៃ - ៤:៣០នាទីល្ងាច

កាន់តែពិសេស ចូលរួមទទួលទានកាហ្វេក្នុងកម្មវិធីកិច្ចសន្ទនាកាហ្វេ (Friday Coffee Talk) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង បង្កើតបណ្តាញអាជីវកម្ម និងទទួលបានព័ត៌មានផ្សេងៗសម្រាប់អាជីវកម្មរបស់អ្នកជាមួយ លោក ស គីណាល់ ដែលនឹងចែករំលែកពីប្រធានបទ៖ ការយល់ដឹងអំពី ការបំពេញកិច្ចការជាមួយ និងការដឹកនាំក្រុមការងារជំនាន់ហ្ស៊ី (Gen Z) 🗓 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ⏱️ វេលាម៉ោង៖ ១:៣០ ដល់ ៤:៣០នាទីល្ងាច 📍ទីតាំង៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា អូឡាំព្យា អគារ C2 ជាន់ទី ៥ ច្រកចូល Lobby B

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
05
Apr
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល

Locations

The Kampus

០៩ព្រឹក - ០៤រសៀល

📢 វគ្គសិក្សាខ្លី 📣🔔 “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល” សិក្សាដោយឥតគិតថ្លៃ សម្រាប់សាធារណជនទូទៅ សិក្សារយៈពេល ៥ម៉ោង នៅទីតាំងផ្ទាល់ អគារ The Kampus លើមុខវិជ្ជា៖ 📚 សេចក្ដីផ្ដើមអំពី Cloud 📚 Cloud Management 📆 ចូលរៀនថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩ព្រឹក ❌ ឈប់ទទួលការចុះឈ្មោះចូលរៀន ត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាច ⚠️ ការទទួលសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលនេះមានចំនួនកំណត់

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
07
Apr
ការបណ្តុះបណ្តាល

កម្មវិធីបណ្ដុះបណ្ដាលជំនាញបង្កើនផលិតភាពសហគ្រាស

Locations

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនុវានុវត្តន៍

ដំណឹងល្អសម្រាប់បងប្អូនម្ចាស់សហគ្រាសធុនតូច និងមធ្យម! អង្គការយូនីកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សុវត្ថិភាពចំណីអាហារ»។ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី ៧ ៨ ​៩ ខែមេសា ឆ្នាំ២០២៥ 📍ទីកន្លែង៖​ ភ្នំពេញ​ (ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនុវានុវត្តន៍)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
08
Apr
សិក្ខាសាលា

គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ

Locations

ហ្ស៊ូម​ អនឡាញ

៩:០០នាទីព្រឹក - ១២:០០នាទីថ្ងៃត្រង់

ក្រោមកិច្ចសហប្រតិបត្តិការជាមួយនិយ័តករមូលបត្រកម្ពុជា វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “គម្រោងវិនិយោគរួម និង កិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រ” នៅថ្ងៃអង្គារ ទី៨ ខែមេសា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ដល់ ១២:០០នាទីថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីនិយ័តករមូលបត្រកម្ពុជា លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ និងលោក ណា ពៅបញ្ញារិទ្ធ ប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីពុទ្ធិពាក់ព័ន្ធនឹងគម្រោងវិនិយោគរួម និងវិធីសាស្ត្រនៃការប្រមូលហិរញ្ញប្បទានតាមរយៈគម្រោងវិនិយោគរួម ព្រមទាំងលក្ខខណ្ឌតម្រូវតាមច្បាប់សម្រាប់ការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម។ ជាមួយគ្នានេះ អ្នកចូលរួមក៏នឹងយល់ដឹងស៊ីជម្រៅអំពីកិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រផងដែរ។ សិក្ខាសាលានេះ រៀបចំឡើងជាពិសេសសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ សហគ្រិន វិនិយោគិន សាស្ត្រាចារ្យ សិស្សនិស្សិត និងភាគីពាក់ព័ន្ធ។ បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។សមាជិកនៃ វ.គ.ស.ក. ចូលរួមសិក្ខាសាលាអនឡាញនេះនឹងទទួលបាន 3 CPD។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
19
Mar
ការបណ្តុះបណ្តាល

វគ្គបណ្ដុះបណ្តាលជាស៊េរី ដើម្បីបង្កើត និងពង្រីកអាជីវកម្មសម្រាប់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការអភិវឌ្ឍចំណេះដឹង ហិរញ្ញវត្ថុ និងឌីជីថល

Locations

ឱកាសក្នុងការចូលរួមដោយឥតគិតថ្លៃ! វគ្គបណ្ដុះបណ្តាលជាស៊េរី ដើម្បីបង្កើត និងពង្រីកអាជីវកម្មសម្រាប់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការអភិវឌ្ឍចំណេះដឹង ហិរញ្ញវត្ថុ និងឌីជីថល បើកទទួលពាក្យហើយ! 📝កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងជាពិសេសក្នុងគោលបំណង ផ្ដល់ឱកាសដល់ស្រ្ដីសហគ្រិន និងអ្នកដែលមានបំណងចង់បង្កើតអាជីវកម្មអោយទទួលបានចំណេះដឹងក្នុងការបង្កើត និងពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ និងឌីជីថល។ វគ្គសិក្សាមាន ៣លើក 🎯សម្រាប់៖ សិស្ស និស្សិត ស្រ្ដីជាអាជីវករ ឬអ្នកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម មានឆន្ទៈ មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបានពេញលេញ មានគោលគំនិតជាសហគ្រិន ក្នុងការអភិវឌ្ឍអាជីវកម្ម 💡អ្នកចូលរួមនឹងទទួលបាន៖ 👉វគ្គបណ្ដុះបណ្ដាលជាស៊េរី 👉វគ្គបំប៉ន និងហ្វឹកហាត់ជាមួយអ្នកជំនាញ 👉ការៀបចំផែនការអាជីវកម្ម 👉ការទទួលបានមូលនិធិខ្នាតតូច 👉ការប្រើប្រាស់មូលនិធិទៅលើអាជីវកម្ម 👉ចាប់ផ្ដើមទទួលពាក្យចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
02
Apr
ការបណ្តុះបណ្តាល

EuroCham Professional Training Course on Inventory and Supply Chain Management

Locations

Plantation Urban Resort & Spa

09am - 05pm

Using Inventory and Supply Chain management to control orders improves the workflow of your entire facility. By monitoring your operations over a specific period of time, you can quickly uncover inconsistencies. This enables you to dedicate time and attention to resolving any such issues. Course Outline: Module 1: The Principles of Logistics Module 2: Logistics System, Transport Systems and Logistics Services Module 3: Logistics Network Planning Module 4: Logistics Controlling Module 5: Inventory and warehousing Concepts Module 6: Inventory management and warehousing, handling, and picking system

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
28
Mar
ការបណ្តុះបណ្តាល

Friday Coffee Talk

Locations

Cafe 370

2រសៀល - ៤:៣០រសៀល

ចុះឈ្មោះចូលរួមឥឡូវនេះ! ចូលរួមទទួលទានកាហ្វេក្នុងកម្មវិធីកិច្ចសន្ទនាកាហ្វេ (Friday Coffee Talk) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង បង្កើតបណ្តាញអាជីវកម្ម និងទទួលបានព័ត៌មានផ្សេងៗសម្រាប់អាជីវកម្មរបស់អ្នកជាមួយ លោកស្រី នុត ក្លារ៉ា ដែលនឹងចែករំលែកពីប្រធានបទ៖ ការនិយាយជាសាធារណៈ (Public Speaking) 🗓 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ⏱️ វេលាម៉ោង៖ ២:០០ ដល់ ៤:៣០នាទីល្ងាច 📍ទីតាំង៖ Cafe 370 🔗 https://maps.app.goo.gl/yacA4t5dwJ4wrVjC6 សម្រាប់ការចុះឈ្មោះចូលរួម សូមទំនាក់ទំនង +855 70 263 864 (តេឡេក្រាម)

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
19
Feb
ការបណ្តុះបណ្តាល

កម្មវិធី “ជំរំឌីជីថលសម្រាប់អាជីវកម្មស្រ្តី” Digital Bootcamp លើប្រធានបទ ការប្រើប្រាស់ GenAI សម្រាប់ធ្វើទីផ្សារឌីជីថល (Facebook & Tiktok)

Locations

មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី (WEDC)

០៩ព្រឹក - ០៥ រសៀល

តស់ចុះឈ្មោះដើម្បីចូលរួម វគ្គបណ្តុះបណ្តាលពិសេសសម្រាប់សហគ្រិនស្ត្រី & អ្នកជំនាញលើទីផ្សារឌីជីថល! 🌟 កម្មវិធី “ជំរំឌីជីថលសម្រាប់អាជីវកម្មស្រ្តី” Digital Bootcamp លើប្រធានបទ ការប្រើប្រាស់ GenAI សម្រាប់ធ្វើទីផ្សារឌីជីថល (Facebook & Tiktok) ដោយផ្តល់លើជំនាញសំខាន់ៗដូចជា ផ្តល់អោយសហគ្រិននូវចំណេះដឹងក្នុងការប្រើប្រាស់ Gen AI ចុងក្រោយផុត ក្នុងការធ្វើទីផ្សារឌីជីថល ការបង្កើតមាតិកាប្រកបដោយភាពឆ្លាតវៃ ទាក់ទាញ រហ័ស និងមានប្រសិទ្ធភាព ព្រមទាំងការបង្កើត GenAI Tools បង្កើតមាតិកា និងវីដេអូអោយចំគោលដៅទីផ្សារ។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ