កម្មវិធីកសាងសមត្ថភាព សហគ្រិនរបស់ CGCC វគ្គទី៣ នៃឆ្នាំ២០២៤
EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ។CGCC និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គ្រោងនឹងសហការរៀបចំ EPIC វគ្គទី៣ នៃឆ្នាំ២០២៤ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥។ EPIC វគ្គទី៣ នៃឆ្នាំ២០២៤នេះនឹងផ្តោតលើប្រធានបទដូចខាងក្រោម៖"ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម” ដោយ លោកស្រីសែម ស្រីតូច នាយិកាប្រតិបត្តិ និងស្ថាបនិកសហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជា"យន្តការធានាឥណទាន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និងមធ្យម" ដោយ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ CGCC"នីតិវិធីនៃការវាយតម្លៃឥណទាន និងផលិតផលឥណទានដែលមានការធានា សម្រាប់អាជីវកម្ម និងសហគ្រិនស្រ្តី” ដោយ លោក ប៉ូច ពិសាល ប្រធានផ្នែកទំនាក់ទំនងអតិថិជនផ្នែកសហគ្រាសធុនតូច និងមធ្យម នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លក្ខខណ្ឌនៃការជ្រើសរើសសិក្ខាកាម សម្រាប់ EPIC វគ្គទី៣ នៃឆ្នាំ២០២៤៖សហគ្រិនស្រ្តី ឬអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ដែលមានស្រ្តី ជាអ្នកធ្វើការសម្រេចចិត្តអាជីវកម្មដែលមានបុគ្គលិកភាគច្រើនជាស្រ្តី អាជីវកម្មដែលមានប្រតិបត្តិការ យ៉ាងហោចណាស់ ១ឆ្នាំមានតម្រូវការកម្ចីពីធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ជាទុនបង្វិល ឬពង្រីកអាជីវកម្ម* ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤* ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤- ក្រុមការងារ និងជូនដំណឹងដល់បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី តាមលេខទូរស័ព្ទ ឬតេឡេក្រាមដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួមនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងាររបស់ CGCC តាមរយៈលេខ ៖ 096 994 4400 / 078 222 186
Additional Information: * ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ * ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ - ក្រុមការងារ និងជូនដំណឹងដល់បេក្ខជនដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី តាមលេខទូរស័ព្ទ ឬតេឡេក្រាមដែលបេក្ខជនបានផ្ដល់ជូនក្នុងទម្រង់ដាក់ពាក្យចូលរួមនេះ។
Visit the website for more information and to register