ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកអាចប្រើប្រាស់បណ្តាញដ៏ធំទូលាយនៃអ្នកផ្គត់ផ្គង់សេវាអាជីវកម្ម។ ឧទាហរណ៍ ប្រសិនបើក្រុមហ៊ុន/ស្ថាប័នរបស់អ្នកមិនមានបុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នកអាចចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សេវាដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យាជូនលោកអ្នកបាន។
នៅក្នុងផ្នែកនេះ លោកអ្នកអាចរកឃើញបញ្ជីអ្នកផ្គត់ផ្គង់សេវាដែលអាចជួយអ្នកក្នុងការអភិវឌ្ឍក្រុមហ៊ុន សហគ្រាស និងអាជីវកម្ម។ ព័ត៌មានដែលបានដាក់បង្ហាញនៅទីនេះមានដូចជាប្រវត្តិរូបសង្ខេប ពិពណ៌នាសង្ខេបអំពីប្រភេទសេវាកម្ម និងអាសយដ្ឋានទំនាក់ទំនងរបស់អ្នកផ្គត់ផ្គង់សេវាត្រូវបានផ្ដល់ជូន ដើម្បីជួយលោកអ្នកក្នុងការទាក់ទងទៅកាន់អ្នកផ្គត់ផ្គង់សេវាតាមជម្រើស។
ក្នុងនោះដែរ ប្រសិនបើលោកអ្នកជាម្ចាស់អាជីវកម្ម ក្នុងផ្នែកផ្គត់ផ្គង់សេវាដូចបានរៀបរាប់ខាងក្រោម លោកអ្នកអាចធ្វើការចុះឈ្មោះ និងផ្សព្វផ្សាយអំពីសេវាកម្មរបស់លោកអ្នកនៅទីនេះដោយឥតគិតថ្លៃ។
បច្ចុប្បន្ន លោកអ្នកអាចធ្វើការចុះឈ្មោះអាជីវកម្ម ក្រុមហ៊ុន សហគ្រាស របស់លោកអ្នក ជាមួយថ្នាលផ្គូផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ KhmerSME MATCH និងចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា បានក្នុងពេលទាំងមួយ។ លោកអ្នកគ្រាន់តែចុចលើ "ចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវានៅលើគេហទំព័រKhmerSME" រួចហើយសូមចុចត្រង់ពាក្យ "ចុះឈ្មោះ" រួចបំពេញព័ត៌មាន។ សម្រាប់របៀបលម្អិតនៃការចុះឈ្មោះ សូមចុចនៅត្រង់នេះ។
លក្ខខណ្ឌតម្រូវដែលអនុញ្ញាតឱ្យចុះឈ្មោះជាអ្នកផ្គត់ផ្គង់សេវា នៅលើគេហទំព័រ KhmerSME
អ្នកផ្គត់ផ្គង់សេវា គឺជា:
បន្ទាប់ពីលោកអ្នកបានចុះឈ្មោះរួចរាល់ ក្រុមការងារនឹងធ្វើការផ្ទៀងផ្ទាត់សំណើររបស់លោកអ្នកយ៉ាងយូរ ពីរថ្ងៃ។
ប្រសិនបើសំណើររបស់លោកអ្នកត្រូវតាមលក្ខខណ្ឌតម្រូវ នោះក្រុមហ៊ុនរបស់លោកអ្នកនឹងត្រូវបានដាក់ផ្សព្វផ្សាយលើទំព័រ អ្នកផ្គត់ផ្គង់សេវា នេះ ក្នុងនោះដែរលោកអ្នកក៏ទទួលបានសារអេឡិចត្រូនិកបញ្ជាក់ផងដែរ។