ASEAN Access
ASEAN Access

រហូតមកដល់បច្ចុប្បន្ន សហគ្រាសក្នុងតំបន់អាស៊ានភាគច្រើននៅតែទទួលបានព័ត៌មានអំពីការចូលទៅកាន់ទីផ្សារខាងក្រៅបានតិចតួចនៅឡើយ ហើយសហគ្រាសទាំងនេះ ក៏មិនទាន់ដឹងច្បាស់អំពីតម្រូវការទីផ្សារអន្តជាតិដែរ។ កង្វះចំណេះដឹងផ្នែកបច្ចេកទេសបានរារំាងសហគ្រាសទាំងឡាយ ពីការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃ​សកល (GVC)​ ដូច្នេះការរួមចំណែករបស់សហគ្រាសធុនតូច និង​មធ្យម​លើ​ការ​នាំចេញ​នៅតែមានកម្រិត។ ហេតុនេះហើយ ការផ្ដល់នូវថ្នាលព័ត៌មានមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម​នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនលទ្ធភាពចូលទីផ្សារទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ។

hd film izle

គេហទំព័រASEAN Access មានបំណងផ្តល់នូវព័ត៌មានផ្សេងៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងតំបន់អាស៊ាន  និងជួយគាំទ្រដល់វឌ្ឍនភាព និងពង្រីកអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមក្នុង​ការធ្វើពាណិជ្ជកម្មនៅថ្នាក់តំបន់។ គេហទំព័រនេះដើរតួជាច្រកចេញចូលតែមួយសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅអាស៊ានដែលចង់ធ្វើអាជីវកម្មនៅក្រៅពីព្រំដែនប្រទេសកំណើតរបស់ខ្លួន។ ហេតុដូច្នេះ គេហទំព័រនេះគួរតែជាឧបករណ៍​សម្រាប់​សហគ្រាសធុនតូច​ និងមធ្យម​ (និងក្រុមហ៊ុនខ្នាតធំ)​ ទទួលបានព័ត៌មាន ព្រមទាំងសេវាកម្មប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពប្រសើរជាងមុន ស្រប​​​ទៅតាម​គោលដៅ​ដែលបានរៀ​បចំនៅក្នុងផែនការ​យុទ្ធសាស្រ្តស្ដី​ពីការអភិវឌ្ឍន៍​សហ​គ្រាស​ធុន​តូ​ច​ និងមធ្យម ២០១៦-២០២៥ (SAPSMED 2016-2025)

តើ ASEAN Access ជាអ្វី?

ASEAN Access គឺជាគេហទំព័រព័ត៌មានមួយបើកដំណើរការសម្រាប់សាធារណជនប្រើប្រាស់ឥតគិតថ្លៃ។ គេហទំព័រASEAN Access ផ្តល់នូវព័ត៌មានផ្សេងៗសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងតំបន់អាស៊ាន  និងជួយគាំទ្រដល់វឌ្ឍនភាព និងពង្រីកអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមក្នុង​ការធ្វើពាណិជ្ជកម្មនៅថ្នាក់តំបន់។

ASEAN Access អាចជួយលោកអ្នកធ្វើការសម្រេចចិត្តដោយមានមូលដ្ឋានត្រឹមត្រូវក្នុងការជ្រើស​យក​ទីផ្សារសម្រាប់ផលិតផល ក៏ដូចជាក្រុមហ៊ុនណាមួយ ស្របទៅតាមទីតាំង និងប្រទេសគោលដៅ​របស់​លោកអ្នក។ ASEAN Access នឹងនាំផ្លូវលោកអ្នកឱ្យជួបជនបង្គោលអាស៊ាន (ASEAN Focal Points) ព្រមទាំងអ្នកផ្គត់ផ្គង់សេវាទាំងឡាយ (Service Providers) ដើម្បីសម្រួលដល់ដំណើរការអាជីវកម្មរបស់លោកអ្នក តាមរយៈការផ្តល់នូវសេវាបច្ចេកទេស និងការគាំទ្រយ៉ាងសកម្មរបស់ពួកគេ។

ASEAN Access មានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មអាស៊ានតាមរយៈការផ្ដល់​ព័ត៌មានឱ្យបាន​គ្រប់​ជ្រុងជ្រោយទាក់ទងនឹងអាជីវកម្ម និងទីផ្សារដល់សហគ្រាសធុនតូច និងមធ្យម អនុញ្ញាតឱ្យអ្នកផ្គត់ផ្គង់​សេវាធ្វើការផ្សព្វផ្សាយពីបញ្ជីសេវាកម្មបានដោយឥតគិតថ្លៃ ហើយជួយសម្រួលឱ្យសហគ្រាសធុនតូច និងមធ្យមដែលមានបំណងចង់ធ្វើពាណិជ្ជកម្មក្នុង​ទីផ្សារអាស៊ាន អាចស្វែងរកភ្នាក់ងារចែកចាយបន្តដោយមិនស្មុគស្មាញច្រើន។

ASEAN Access មានបំណងសម្របសម្រួលដល់ម្ចាស់អាជីវកម្មដែលចង់​ធ្វើពាណិជ្ជកម្ម និង​នាំចេញ​ផលិតផលទៅក្រៅតំបន់អាស៊ាន។ ការធ្វើពាណិជ្ជកម្មអន្តរជាតិ​ ការស្វែងរកដៃគូផ្គូ​ផ្គងពាណិជ្ជកម្ម ឱកាសនៃការធ្វើពាណិជ្ជកម្ម និងបណ្ដុំទិន្នន័យនៃព្រឹត្តិការណ៍ដែលមាននៅក្នុងគេហទំព័រ សុទ្ធតែជាមធ្យោបាយនាំផ្លូវឱ្យម្ចាស់អាជីវកម្មទាំងអស់ បង្កើតបណ្ដាញទំនាក់ទំនងជាមួយដៃគូ​អាជីវ​កម្ម និងទីផ្សារ។

ASEAN Access បើកទូលាយឱ្យលោកអ្នកមើលឃើញព្រឹត្តិការណ៍ទាក់ទងនឹងពាណិជ្ជកម្ម និង​អាជីវកម្មក្នុងតំបន់អាស៊ាន ដែលអាចជួយលោកអ្នកឱ្យទទួលបានឱកាសកាន់តែច្រើនក្នុងការចូលទៅកាន់​ទី​ផ្សារ​ថ្មីៗ ព្រមទាំងភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយដៃគូអាជីវកម្មនានា។​​ ក្នុងនោះដែរ លោកអ្នកក៏អាចទទួលបាននូវ​ព័ត៌មានថ្មីៗអំពីអាជីវកម្ម និងពាណិជ្ជកម្មក្នុង និងអំពីតំបន់អាស៊ាន។

ASEAN Access​ ផ្ដល់ជូននូវព័ត៌មានស្តីពី

  • ការចូលទៅកាន់ទីផ្សារអន្តរជាតិ
  • ពាណិជ្ជកម្មទំនិញ និងសេវា
  • ប្រតិទិនព្រឹត្តិការណ៍
  • បណ្ដុំទិន្នន័យអ្នកផ្គត់ផ្គង់សេវា
  • ការធ្វើពាណិជ្ជកម្មក្រៅពីតំបន់អាស៊ាន
  • ការបណ្ដុះបណ្ដាលតាមប្រព័ន្ធអេឡិចត្រូនិក

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រនេះ www.aseanaccess.com

ជនបង្គោលអាស៊ាន (ASEAN Focal Points)

បណ្ដុំទិន្នន័យចូលទៅកាន់ទីផ្សារ ផ្ដល់ជូននូវព័ត៌មានបង្ហាញផ្លូវសម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងបណ្ដា​ប្រទេសអាស៊ាន។ ដើម្បីសម្រួលឱ្យក្រុមហ៊ុនរបស់លោកអ្នកចូល​ទៅកាន់ទីផ្សារថ្មីៗ លោកអ្នកអាច​ទទួលបានការជួយគាំទ្រពីជនបង្គោលអាស៊ាន (ASEAN Focal Points)​ ឬហៅថាជាទីភ្នាក់ងារជាតិ​គាំទ្រ​សហគ្រាសធុនតូច និងមធ្យមដែលអាចផ្ដល់​នូវ​ព័ត៌​មានអំពីទីផ្សារ និងអត្ថបទសង្ខេបនៃវិស័យអាទិភាពពី​ ​ប្រទេសជាសមាជិកអាស៊ាន។ជាក់ស្ដែងនៅកម្ពុជា ជនបង្គោលជាតិមានអ្នក​តំណាងចំនួនប្រាំ(០៥)រូប ដែល​មកពីស្ថាប័នសាធារណៈ​​ និងវិស័យឯកជន ក្នុងនោះរួមមានអ្នកតំណាងមកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវនុវត្តន៍ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមសហគ្រិនស្រ្តីកម្ពុជា។

ការចុះឈ្មោះប្រើប្រាស់​ (Register Users)

ចុះឈ្មោះក្នុងនាមជាអ្នកផ្គត់ផ្គង់សេវា (Service Provider)​ លោកអ្នកអាចស្រាវជ្រាវរក​ព័ត៌មានទាំងអស់ដែលទាក់ទងនឹងប្រភពធនធាន ព្រឹត្តិការណ៍ផ្សេងៗជាច្រើនផ្សេងទៀត។​ លើសពីនេះ លោកអ្នកក៏អាចបំពេញព័ត៌មានលម្អិតបន្ថែមពីសេវាកម្ម នៅក្នុងបណ្តុំទិន្នន័យអ្នកផ្គត់ផ្គង់សេវា ដើម្បីបង្កើនភាពជឿជាក់នៃវិជ្ជាជីវៈអាជីវកម្ម និងជួយជំរុញកេរ្តិ៍ឈ្មោះអត្តសញ្ញាណអាជីវកម្មរបស់ខ្លួនឱ្យកាន់តែលេចធ្លោតាមរយៈគេហទំព័រASEAN Access។

អ្នកផ្គត់ផ្គង់សេវា (Service Provider) គឺជាភ្នាក់ងារ គ្រឹះស្ថាន ឬអង្គភាពដែលផ្ដល់សេវាកម្ម ឬទំនិញ ដែលជួយ ឬប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យមក្នុងការរៀបចំគម្រោងផែនការសម្រាប់ដំណើរការអាជីវកម្ម និងការ​ចូលទៅកាន់ទីផ្សារថ្មីៗ។ នៅក្នុងបណ្ដុំទិន្នន័យនៃគេហទំព័រASEAN Access អ្នកផ្តត់​ផ្គង់​សេវាត្រូវបានបែងចែកជាពីរប្រភេទ អាស្រ័យលើសេវាកម្មដែលពួកគេមាន៖​ ក្រុមទី១៖ ពួកគេជាអ្នកនាំចេញ និងជាភ្នាក់ងារចែកចាយបន្ត ក្រុមទី២៖ ជាស្ថាប័នដែលផ្ដល់សេវាកម្មគាំទ្រអាជីវកម្ម។ស្ថាប័នទាំងនេះអាចជាស្ថាប័នសាធារណៈ ឬក៏ជាអង្គភាពពាណិជ្ជកម្មរាប់បញ្ចូលទាំងអ្នកផ្គូផ្គងអាជីវកម្ម។

ប្រសិនលោកអ្នកចង់ស្វែងរកអ្នកផ្គត់ផ្គង់សេវានៅកម្ពុជា លោកអ្នកអាចកំណត់ការស្រាវជ្រាវរកព័ត៌មានក្នុងបណ្ដុំ​ទិន្នន័យតាមឈ្មោះប្រទេស និងប្រភេទអាជីវកម្មណាមួយដែលលោកអ្នកចង់រក។ លោកអ្នកនឹង​ឃើញ​ការ​ពិពណ៌​នា​អំពីជំនាញអ្នកផ្គត់ផ្គង់សេវាកម្មនីមួយៗ។ លើសពីនេះ លោកអ្នកនឹងឃើញ​មាន​ព័ត៌មាន​​ទំនាក់ទំនងរបស់អ្នកផ្គត់ផ្គង់សេវា ហើយលោកអ្នកអាចទាក់ទងបានដោយផ្ទាល់ទៅកាន់អ្នកទាំងនោះ។

សម្រាប់របៀបនៃការចុះឈ្មោះជាមួយគេហទំព័រASEAN Access ក្នុងនាមជាអ្នកផ្គត់ផ្កង់សេវា (Service provider) សូមចុចលើតំណភ្ជាប់នេះ


ការចាប់ផ្តើមអាជីវកម្មថ្មី

តើលោកអ្នកកំពុងពិចារណាចាប់ផ្តើមអាជីវកម្មនៅប្រទេសកម្ពុជា តែខ្វះព័ត៌មាន? កុំសម្លឹងទៅណាឆ្ងាយ! លោកអ្នកនឹងទទួលបានព័ត៌មានជាមួយការណែនាំពីការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ចេះពីរបៀបបើកអាជីវកម្ម អាជ្ញាប័ណ្ណចាំបាច់ ការបង់ពន្ធ រហូតដល់របៀបបិទក្រុមហ៊ុននៅពេលបញ្ចប់អាជីវកម្មរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា។

អានបន្ត ឆែកមើលអ្នកផ្គត់ផ្គង់សេវាកម្ម
https://pafipayakumbuhkab.org slot thailand slot 4d