កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា”​​​

ព្រឹត្តិការណ៍ និងការបណ្តុះបណ្តាល

កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា”​​​

កាលបរិច្ឆេទ: Wed 17th Jul 2024
Start Time: TBC
End Time: TBC
ទីតាំង: ការសិក្សាតាមប្រព័ន្ធអនឡាញនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ZOOM នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ និង​ ការសិក្សាផ្ទាល់នៅក្នុងថ្នាក់រៀននៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥ ថ្ងៃសុក្រ រៀងរាល់ ២សប្តាហ៍ ម្តង។
ទូរស័ព្ទ:
អ៊ីមែល:
Organizer: គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និង ឧបត្ថម្ភដោយមូលនិធិ ស.អ. ក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
Target Group: សាធារណជន

កម្មវិធីបណ្ដុះបណ្តាលស្ដីពី "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" ត្រូវបានរៀបចំឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងឧបត្ថម្ភដោយមូលនិធិ ស.អ. ក្រោមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជំរុញការចូលរួមក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងដំណើការធុរកិច្ចឌីជីថល។ កម្មវិធីបណ្តុះបណ្តាល "ការពង្រឹងជំនាញធុរកិច្ចឌីជីថលសម្រាប់សហគ្រាសកម្ពុជា" មានរយៈពេល ៧សប្តាហ៍ ដែលនឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការសិក្សាតាមប្រព័ន្ធអនឡាញចំនួន ៦​លើក និង ការជួបផ្ទាល់ជាមួយគ្រូបណ្ដុះបណ្ដាលនៅក្នុងថ្នាក់រៀនចំនួន ៣លើក ព្រមទាំងការចូលរួមដោយផ្ទាល់ក្នុងវគ្គតម្រង់ទិស និង ពិធីចែកវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។កម្មវិធីបណ្ដុះបណ្ដាលនេះនឹងជ្រើសរើសសិក្ខាកាមចំនួន ៧០រូប ចូលរួមដោយឥតគិតថ្លៃ។

Additional Information: សូមបំពេញបែបបទចុះឈ្មោះខាងក្រោម ឱ្យបានមុនថ្ងៃឈប់ទទួលពាក្យត្រឹម ថ្ងៃទី ១០​ ខែ កក្កដា ឆ្នាំ ២០២៤ នៅមុនម៉ោង ៥ រសៀល។ លទ្ធផលនឹងប្រកាសផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមផ្លូវការរបស់ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤។

ចូលមើលវេបសាយដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
https://pafipayakumbuhkab.org slot thailand slot 4d