កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១

កម្ពុជារៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១

 

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ បានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការរួមចំណែកយ៉ាងសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដល់សេដ្ឋកិច្ចជាតិ។

ព្រឹត្តិការណ៍នេះបានដំណើរការយ៉ាងរលូន ដោយមានការចូលរួមយ៉ាងអធិកអធមពីតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថានទូត ដៃគូអភិវឌ្ឍន៍ ម្ចាស់អាជីវកម្ម និងវាគ្មិនជំនាញៗមកពីស្ថាប័នរដ្ឋ និងឯកជន ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីជ្រោមជ្រែង និងអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជាឲ្យកាន់តែប្រសើរឡើង។

ទិវាជាតិនេះត្រូវបានរៀបចំឡើង និងមានការសហការជាមួយសហភាពអឺរ៉ុប និងអាល្លឺម៉ង់ German Embassy Cambodia តាមរយៈគម្រោង GIZ Cambodia EU GATE និងគម្រោងASEAN SME, CAPRED, UNIDO Cambodia, សហគ្រិនខ្មែរ Khmer Enterprise , Federation of Associations for SMEs of Cambodia-𝙁𝘼𝙎𝙈𝙀𝘾 និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតដែលបានចូលរួមគាំទ្រយ៉ាងសកម្មក្នុងការប្រារព្ធទិវាជាតិនេះឡើងដោយជោគជ័យ។

ដោយ៖ KhmerSME

https://pafipayakumbuhkab.org slot thailand slot 4d