ក្រុមហ៊ុន​ល្បី​របស់​អាល្លឺម៉ង់​មានបំណង​បើក​រោងចក្រ​បច្ចេកវិទ្យា​នៅ​កម្ពុជា​

ក្រុមហ៊ុន​ល្បី​របស់​អាល្លឺម៉ង់​មានបំណង​បើក​រោងចក្រ​បច្ចេកវិទ្យា​នៅ​កម្ពុជា​

 

Robe​r​t​ Bosc​h​ ​G​m​b​H​ ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ Bosc​h​ ​Cam​bo​d​i​a​ ​Co​ ​L​t​d​ ​និង​ជា​ក្រុមហ៊ុន​វិស្វកម្ម​ ​និង​បច្ចេកវិទ្យា​ឈាន​មុខ​គេ​លើ​ពិភពលោក​ ​ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​អាល្លឺម៉ង់​ ​បាន​បញ្ជូន​តំណាង​ខ្លួន​មួយ​រូប​ ​ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៃ​កា​របើក​រោងចក្រ​របស់​ខ្លួន​នៅ​កម្ពុជា​។​

​ការ​ប្តេជ្ញា​ចិត្ត​នេះ​ ​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្នុង​ជំនួប​រវាង​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​លោក​ ​Ale​x​and​e​r ​W​e​i​c​h​s​e​l​ ​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ Bosc​h​ ​នៅ​ទីក្រុង​ Nur​ember​g​ ​ប្រទេស​អាល្លឺម៉ង់​។​

លោក​ឧបនាយករដ្ឋមន្ត្រី​កំពុង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញបេសកកម្ម​នៅ​សហភាព​អឺរ៉ុប​ ​ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស​មក​ក្នុង​វិ​ស​័​យ​អាទិភាព​របស់​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៩​ ​ដល់​ថ្ងៃ​ទី​១​៨​ ​ខែ​មិថុនា​។​

​ក្នុង​កិច្ចពិភាក្សា​នោះ​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ជម្រាប​ប្រាប់​លោក​ ​W​e​i​c​h​s​e​l​ ​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​លើកទឹកចិត្ត​ដល់​វិ​ស​័​យ​ឯកជន​ឱ្យ​ស្វែងរក​ឱកាស​វិនិយោគ​ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា​ ​រួម​មាន​វិ​ស​័​យ​កសិកម្ម​ ​ក​សិ-​ឧស្សាហកម្ម​ ​យានយន្ត​ អេ​ឡិច​ត្រូនិ​ក​ ​ថាមពល​ក​កើតឡើងវិញ​ ​និង​ឧស្សាហកម្ម​ទេសចរណ៍​។​

​ដោយ​កត់​សម្គាល់​ពី​សក្តានុពល​របស់​ក្រុមហ៊ុន​ ​លោក​បាន​ជំរុញ​ឱ្យ​លោក​ ​W​e​i​c​h​s​e​l​ ​ពិចារណា​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​ទីតាំង​ដើម្បី​ពង្រីក​ខ្សែ​ច្រវាក់​ផលិតកម្ម​ ​ផ្គត់ផ្គង់​ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​។​

​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ Bosc​h​ ​បាន​ផ្តល់​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ ​ដោយ​សន្យា​ថា​នឹង​បញ្ជូន​តំណាង​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ​និង​វៀតណាម​ ​ដើម្បី​ពិនិត្យ​លម្អិត​ក្នុង​ការរៀបចំ​បើក​រោងចក្រ​ថ្មី​នៅ​កម្ពុជា​។​

​នា​ថ្ងៃ​ដដែល​នោះ​ ​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ជួប​ជាមួយ​លោក​ ​Christian​e​ R​i​e​f​l​e​r-K​ar​p​a​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Me​m​me​r​t​ ​G​m​b​H​ ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​និង​ផលិត​ឧបករណ៍​មន្ទីរ​ពិសោធន៍​។​

​ក្នុង​ជំនួប​នោះ​ ​ក្រុម​ការងារ​ ​Me​me​m​r​t​ ​បាន​ធ្វើ​បទ​បង្ហាញ​ពី​សកម្មភាព​អាជីវកម្ម​ ​និង​ទីតាំង​ផលិតកម្ម​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ​ដោយធ្វើ​ទំនើបកម្ម​បរិក្ខារ​ផលិតកម្ម​ ​ដើម្បី​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុង​លក្ខណៈ​សេដ្ឋកិច្ច​ ​និង​អំណោយផល​ដល់​បរិស្ថាន​។​

សម្រាប់អត្ថបទទាំងស្រុង​ សូមអាននៅទីនេះ

 

ដោយ៖ Nhean Chamrong

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤

ព័ត៌មាន៖ ខ្មែរ ថាមសិ៍

https://pafipayakumbuhkab.org slot thailand slot 4d