ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងផែនការវិនិយោគដែលមានទំហំទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ ក្នុងគម្រោងវិនិយោគរួមគ្នាលើកៅស៊ូ និងសំបកកង់។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះបានកើតចេញពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទៅកាន់មជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសំបកកង់ (NERCAT) របស់ប្រទេសចិន។
ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជាបានអោយដឹងក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចផ្លូវការពីថ្ងៃទី៥-៨ ខែមករាទៅកាន់មជ្ឈមណ្ឌល និងសម្ភារៈបរិក្ខារពាក់ព័ន្ធរបស់ប្រទេសចិនថា ភាគីទាំងពីរមានបំណង “រួមគ្នាពង្រឹងគម្រោងអាទិភាពមួយចំនួន” ។
NERCRAT បានបង្ហាញ “ឆន្ទៈដ៏មុតមាំក្នុងការវិនិយោគជាមួយនឹងទឹកប្រាក់ប្រមាណ១ ពាន់លានដុល្លារក្នុងគម្រោងអាទិភាពទាំងនេះ” ក្នុងប្រទេសកម្ពុជា។
ដើម្បីអានអត្តបទពេញ សូមចុចទីនេះ
ដោយ ៖ European Rubber Journal
កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤
ព័ត៌មាន ៖ ខ្មែរ ថាមស៏