ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន MIRATH Agri Tech បានសម្រេចបោះទុនវិនិយោគបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដែលរោងចក្រនេះគ្រោងនឹងសាងសង់នៅខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ដែលមានសមត្ថភាពផលិតរហូតដល់ ៧ ៣០០ តោន ក្នុង ១ ឆ្នាំ។
ចំណែករោងចក្រ CSNC Agriculture ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរនិងសិង្ហបុរី ទើបតែបើកការដ្ឋានរួច កាលពីពេលថ្មីៗនេះ ដែលមានសមត្ថភាពផលិតបានជាង១៤ ៦០០តោនក្នុង១ឆ្នាំ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ថា រោងចក្រទាំង២នេះ មានទីតាំងនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយរោងចក្រ CSNC Agriculture មានសមត្ថភាពផលិត ៤០ តោន ក្នុង១ថ្ងៃ ចំណែករោងចក្រ របស់ក្រុមហ៊ុនជប៉ុន MIRATH Agri Tech Co.,Ltdជាប្រភេទរោងចក្រធុនមធ្យមដែរ មានសមត្ថភាពផលិត ២០តោនក្នុង១ថ្ងៃ។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុន MIRATH Agri Tech ស្ថិតនៅក្រោមក្រុមហ៊ុនមេ MIRATh holding ជាក្រុមហ៊ុនធំ ១នៅជប៉ុន។ ទោះយ៉ាងណាក្រុមហ៊ុននេះនឹងបន្តបើករោងចក្រកែច្នៃចន្ទីបន្តទៀតនៅឆ្នាំបន្តបន្ទាប់ដែលអាចស្រូបទាញគ្រាប់ឆៅ ២៥ ០០០តោនក្នុង ១ឆ្នាំ ព្រមទាំងបើករោងចក្រគាបប្រេងពីសម្បកចន្ទីផងដែរ»។
ដើម្បីអានអត្តបទពេញ សូមចុចទីនេះ
ដោយ ៖ វណ្ណ សុជាតា
កាលបរិច្ឆេទបោះពុម្ភផ្សាយ ៖ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣
ព័ត៌មាន ៖ ភ្នំពេញ ប៉ុស្តិ៍