ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​និង​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ ​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​លើ​គម្រោង​ហិរញ្ញវត្ថុ​ដែល​មាន​អត្រា​ការប្រាក់​សមរម្យ​

ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​និង​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ ​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​លើ​គម្រោង​ហិរញ្ញវត្ថុ​ដែល​មាន​អត្រា​ការប្រាក់​សមរម្យ​

 

ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ (S​ME​ ​BANK​) ​នៅ​កម្ពុជា​ ​និង​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ដើម្បី​លើក​ក​ម្ពស់វិ​ស័​យ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​ ​និង​ជំរុញ​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​កែច្នៃ​របស់​កម្ពុជា​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​។​

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៥​ ​ខែ​ធ្នូ​ ​ក្រោម​វត្តមាន​លោក​បណ្ឌិត​ ​លឹម​ ​អូន​ ​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ (S​ME​ ​BANK​) ​កម្ពុជា​ ​និង​លោក​ ​អាន​ ​តារា​ ​ប្រធាន​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​។​

តាមរយៈ​ការ​ចុះ​អនុស្សរណៈ​ ​នៃ​ការយោគយល់​គ្នា​ ​នេះ​ ​សហគ្រាស​ដែល​ជា​សមាជិក​នៃ​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​អាច​ស្នើសុំ​គម្រោង​ហិរញ្ញវត្ថុ​ដែល​មាន​អត្រា​ការប្រាក់​សមរម្យ​ពី​ធនាគារ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​ ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។​

​លោក​បណ្ឌិត​ ​លឹម​ ​អូន​ ​អូន​ ​បាន​បញ្ជាក់​ថា​ ​កិច្ច​សហការ​របស់​ធនាគារ​នេះ​ ​គឺជា​គំនិត​ផ្តួចផ្តើម​ជា​យុទ្ធ​សា​ស្រ្ត ​ដើម្បី​ជំរុញ​កំណើន​នៃ​វិ​ស័​យ​ស្វាយចន្ទី​របស់​កម្ពុជា​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ “​ធនាគារ​ S​ME​ ​នៃ​កម្ពុជា​ចាត់​ទុក​ ​M​oU ​នេះ​ថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ​ឆ្ពោះទៅ​រក​ការដោះស្រាយបញ្ហា​ប្រឈម​នានា​ចំពោះ​ឧស្សាហកម្ម​គ្រាប់ស្វាយ​ចន្ទី​ ​រួម​ទាំង​អ្នក​កែច្នៃ​ ​និង​អ្នកនាំ​ចេញ​ ​និង​ជំរុញ​ឧស្សាហកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​ទៅកាន់​ក​ម្រិ​ត​ខ្ពស់​ថ្មី​”​។​

ចំណែក​ ​លោក​ ​អាន​ ​តារា​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ​ ​ដែល​ផ្តោត​លើ​ការ​លើក​ក​ម្ពស់​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ ​ស្របតាម​គោល​នយោបាយ​ជាតិ​ ​ដើម្បី​ជំរុញ​កំណើន​នៃ​វិ​ស​័​យ​ស្វាយចន្ទី​។​

​លើស​ពី​នេះ​ ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​នេះ​ ​មាន​គោលបំណង​បង្កើន​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​កែច្នៃ​ប្រកបដោយជោគជ័យ​ ​និង​និរន្តរភាព​ទៅកាន់​ទី​ផ្សារ​សកល​។​

​យោង​តាម​របាយការណ៍​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​មិនទាន់​កែច្នៃ​ចំនួន​ ​៤​២​២​,​៤​៨​២​ ​តោន​ ​ទៅក្រៅ​ប្រទេស​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ថយ​ចុះ​ ​១​០​,​១​៤​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

សម្រាប់អត្ថបទដើម សូមអាននៅទីនេះ

 

 

ដោយ៖ AKP

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២៣

ដោយ៖ ខ្មែរ ថាមស៍

https://pafipayakumbuhkab.org slot thailand slot 4d