រដ្ឋាភិបាល​ប្រកាស​ដាក់ចេញ​កម្មវិធី​ «​ទស្សនា​ខេត្តសៀមរាប ឆ្នាំ​ ២០២៤»

រដ្ឋាភិបាល​ប្រកាស​ដាក់ចេញ​កម្មវិធី​ «​ទស្សនា​ខេត្តសៀមរាប ឆ្នាំ​ ២០២៤»

ភ្នំពេញៈ វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​រំពឹងថា នឹង​អាច​ស្រូប​ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​កម្សាន្ត​កាន់តែច្រើន​ចាប់ពី​ដើមឆ្នាំ​​ ២០២៤ ខាងមុខ​តទៅ ខណៈ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេចមហាបរវរធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រ​កាស​ដាក់ចេញ​កម្មវិធី​ «​ទស្សនា​ខេត្តសៀមរាប ឆ្នាំ ២០២៤»​។​

​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី​ ១៩ ដែល​រៀបចំ​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៣ សម្តេចធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ទេសចរណ៍ គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​បានផ្តល់​នូវ​ការងារ​ជាច្រើន​ដល់​ប្រជា​ពល​​រដ្ឋ​កម្ពុជា និង​បានរួម​ចំណែក​យ៉ាងច្រើន​នៅក្នុង​ចរន្ត​សេដ្ឋកិច្ចជាតិ នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ ១៩​។សម្តេចធិបតីបន្ថែមថា​គ្រប់គ្នា​ដឹង​ហើយ​ថា វិស័យ​ទេសចរ​ណ៍​បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ដែល​បានអូសបន្លាយ​ពេលមកដល់​ពេលនេះ​។​

ជាការ​ពិត​ទោះ​ពេលនេះ​ចំនួន​ភ្ញៀវទេសចរ​ (​បរទេស​)​ មាន​កំណើន ប៉ុន្តែ​មិនទាន់​ដល់​កម្រិត​មុនពេល​មាន​វត្តមាន​ជំងឺ​កូ​វីដ​ទេ ហើយ​ការកើនឡើង​នេះ​ទៀតសោត​ក៏មាន​ស្ថាន​ភាពមិន​ដូចគ្នា​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់​ជាពិសេស​ខេត្ត​សៀម​​រាប ដែលជា​ខេត្ត​ទេសចរណ៍​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។​

សម្តេចធិបតី​បន្ថែមថា នៅពេល​ស្ថានភាព​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ ក៏​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំងប្រទេស​ផងដែរ​។ ពិតណាស់​ការផ្តោត​លើ​ខេត្ត​សៀមរាប មិនមែន​មានន័យថា រាជរដ្ឋាភិបាល​មិន​គិតគូរ​ពី​វិស័យ​ទេសចរណ៍​នៅ​កន្លែង​ផ្សេង​នោះទេ ប៉ុន្តែ​ជា​ជំហាន​ចំពោះមុខ គឺ​ការផ្តោត​ការយក​ចិត្ត​ទុកដាក់​ជាពិសេស​ខេត្ត​សៀមរាប តាម​ការដាក់ចេញ​វិធានការ​ផ្សេងៗ ដើម្បី​យើង​ឈានទៅដល់​ការ​ទាញ​ទេស​ចរមក​កម្ពុជា​។​

ប្រភព : ភ្នំពេញប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d