ក្រសួងពាណិជ្ជកម្ម​៖ វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ត្រចៀកកាំ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​

ក្រសួងពាណិជ្ជកម្ម​៖ វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ត្រចៀកកាំ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​

 

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្មបាន​ថ្លែងថា វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា នឹង​ជួយ​ជំរុញ និង​បង្កើត​ឱកាស​ក្នុងការ​អភិវឌ្ឍ​វិស័យ​ត្រចៀកកាំ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ពាណិជ្ជកម្ម ជាមួយ​អន្តរជាតិ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​បង្កើន​កម្រិត​ចំណូល របស់​ប្រជាជន​កម្ពុជា ជំរុញ​កំណើន សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​។​

​លោក សំហេង បូរ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​បែបនេះ កាលពី​ថ្ងៃទី​ ២៤ ខែតុលា នា​វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា ដែល​បានរៀបចំ​ឡើងជា​លើកដំបូង​នៅ​កម្ពុជា ក្នុង​រយៈពេល ​២ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​២០២៣​។​

​វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​ពាណិជ្ជករ មកពី​បណ្តា​ប្រទេស​ដែល​នាំចូល​សម្បុក​ត្រចៀកកាំ ដើម្បី​កែច្នៃ​ផងដែរ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ ភូមា ចិន (​ហុងកុង ម៉ា​កា កោះ​តៃវ៉ាន់​) និង​សិង្ហ​បុរី​ជាដើម ដើម្បី​សិក្សា​ពី​គុណភាព​សម្បុក​ត្រចៀកកាំ​កម្ពុជា ខណៈ​កម្ពុជា និង​ចិន បាននិងកំពុង​ចរចា​បើក​ទីផ្សារ​នាំចេញ​សម្បុក​ត្រចៀកកាំ ទៅ​ប្រទេស​ចិន​នាពេលខាងមុខ​។

​លោក សំហេង បូរ៉ា បាន​ថ្លែងថា​៖«​វេទិកា​ធុរកិច្ច​សម្បុក​ត្រចៀកកាំ​កម្ពុជា​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ និង​មាន​សារៈសំខាន់​សម្រាប់​ការស្វែងយល់​កាន់តែច្រើន ពី​វិស័យ​ត្រចៀកកាំ​កម្ពុជា ជាពិសេស​បានផ្ដល់​ឱកាស ជូន​អាជីវករ និង​ពាណិជ្ជករ​ជាតិ និង​អន្តរជាតិ ក្នុងការ​ពង្រឹង និង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម លើ​វិស័យ​ត្រចៀកកាំ​»​។​

​លោក​បាន​ថ្លែងថា ការធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ត្រចៀកកាំ​នៅ​កម្ពុជា បាននិងកំពុង​មានកា​រ​កើន​ឡើងជា​បន្តបន្ទាប់ តាមរយៈ​កំណើន​នៃ​ការសាងសង់​ផ្ទះ​ត្រចៀកកាំ ស្ទើរ​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំងប្រទេស រាប់ទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d