កម្ពុជា​រកចំណូល​បាន​ ​៣​២​០​.​៥​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ក្នុងរយៈពេល​ ​៩​ ​ខែ​ដំបូង​

កម្ពុជា​រកចំណូល​បាន​ ​៣​២​០​.​៥​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ក្នុងរយៈពេល​ ​៩​ ​ខែ​ដំបូង​

 

របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ស្ងួត​ចំនួន​ ​២​៤​២​,​៣​០​៤​ ​តោន​ក្នុងរយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​៣​.​៥​ ​ភាគរយ​ពី​ ​២​៣​៤​,​១​០​០​ ​តោន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​របាយការណ៍​បាន​បន្ត​ថា​ ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​ ​៣​២​០​.​៥​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ពី​ខែ​មករា​ដល់​ខែកញ្ញា​ឆ្នាំនេះ​ ​ធ្លាក់ចុះ​ ​៩​.​៨​ ​ភាគរយ​ពី​ ​៣​៥​៥​.​៦​ ​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

ឯកឧត្តម​ ហ៊ឹ​ម​ ​អូន​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថា​ “​កៅស៊ូ​ស្ងួត​មួយ​តោន​មាន​តម្លៃ​ជាមធ្យម​ ​១​,​៣​២​៣​ ​ដុល្លារ​ក្នុង​អំឡុង​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​ប្រហែល​ទាប​ជាង​១​៩​៦​ ​ដុល្លារ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​” ​។​

​កម្ពុជា​នាំចេញ​កៅស៊ូ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ចិន​។​

​របាយការណ៍​បានឲ្យ​ដឹង​ថា​ ​រហូត​មកដល់ពេលនេះ​ ​កម្ពុជា​បាន​ដាំ​ដើមកៅស៊ូ​លើ​ផ្ទៃដី​សរុប​ ​៤​០​៤​.​៥​៧​៨​ ​ហិកតា​ ​ដែល​ក្នុង​នោះ​ដើមកៅស៊ូ​លើ​ផ្ទៃដី​ ​៣​១​៥​.​៣​៣​២​ ​ហិកតា​ ​ឬ​ស្មើ​ ​៧​៨​ ​ភាគរយ​អាច​ប្រមូល​ផល​បាន​។​ X​in​h​u​a

សម្រាប់អត្ថបទដើម សូមអាននៅទីនេះ

 

 

ដោយ៖ X​in​h​u​a

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ខ្មែរថាមស៏

https://pafipayakumbuhkab.org slot thailand slot 4d