ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សា​លទ្ធភាព​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប​

ក្រសួងពាណិជ្ជកម្ម កំពុង​សិក្សា​លទ្ធភាព​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប​

 

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា កំពុង​ជំរុញ​កិច្ច​សហការ​ជាមួយ សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យមើល​លើ​លទ្ធភាព​ក្នុង​ការធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ទាក់ទាញ​អ្នកវិនិយោគ​មកពី​សហ​គម​ន៍​អឺរ៉ុប ដើម្បី​វិនិយោគ​លើ​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជួប​ជាមួយ​លោក Bryan FORNARI ប្រធាន​កិច្ចសហប្រតិបត្តិការ​រ​បស់​សហភាព​អឺរ៉ុប ដើម្បី​ពិភាក្សា​លើ​លទ្ធភាព​ក្នុង​កិច្ចសហការ​គាំទ្រ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា ក្នុង​គោលដៅ​ចូលរួម​ជំរុញ​ផលិតផល​ស្វាយចន្ទី​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ទាក់ទាញ​អ្នកវិនិយោគ​ពី​សហគមន៍​អឺរ៉ុប​មក​វិនិយោគ​លើ​វិស័យនេះ​។​

​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែតុលា ថា តំណាង​សហភាព​អឺរ៉ុប និង​តំណាង​អង្គការ​ GIZ មកជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​នេះ មាន​គោលបំណង​គាំទ្រ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្វាយចន្ទី​កម្ពុជា ជាពិសេស​គឺ​ទិវា​ស្វាយចន្ទី ដែល​ក្រសួងពាណិជ្ជកម្ម​គ្រោង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រៀបចំ​នៅ​ខែធ្នូ ឆ្នាំ​២០២៣​។​

​លោក​បាន​ថ្លែងថា ខាង​តំណាង​សហភាព​អឺរ៉ុប បាន​ជម្រាប​ជា​សង្ខេប​ពី​ផែនការ​សកម្មភាព​ថ្មីៗ​ដែល​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ​ GIZ គ្រោង​នឹង​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤ (​គម្រោង CAPSAFE មាន​រយៈពេល​៤​ឆ្នាំ​) ដែល​ទិសដៅ​ផ្តោត​សំខាន់​ ទៅលើ​សកម្មភាព​ធំៗ​ចំនួន​២​នោះ​គឺ ទី​១​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​វិស័យ​កសិកម្ម​កម្ពុជា (​មាន​ស្វាយចន្ទី​និង​ម្រេច​) និង​ទី​២ ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​រួមមាន​វិស័យ​កាត់ដេរ និង​សម្ភារ​ធ្វើដំណើរ​។

​លោក​បាន​បញ្ជាក់ថា ៖«​ខាង​តំណាង​សហភាព​អឺរ៉ុប​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុងការ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​ក្រសួងកសិកម្ម ក្នុង​ការជំរុញ​លើកកម្ពស់​វិស័យ​ស្វាយចន្ទី​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ និង​កិត្តិសព្ទ​ស្វាយចន្ទី​កម្ពុជា​»​។​

​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ​(​ស​សក​) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៧ ខែតុលា​ថា កន្លងទៅ​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​បញ្ជូន​ផលិតផល​ស្វាយចន្ទី​របស់ខ្លួន​ទៅកាន់​ប្រទេស​ចំនួន​២ នៅ​សហគមន៍​អឺរ៉ុប គឺ​ប្រទេស​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស ប៉ុន្តែ​មាន​ចំនួន​តិចតួច​តែប៉ុណ្ណោះ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ វណ្ណ សុជាតា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏

https://pafipayakumbuhkab.org slot thailand slot 4d