ក្រុមហ៊ុនអាជីវកម្មជាង ៣ ម៉ឺន ដែលមានដើមទុនសរុបជិត ៩ ពាន់លានដុល្លារ បានទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ខណៈកាលពីដើមឆ្នាំ ២០២៣ ចំនួនក្រុមហ៊ុនចុះបញ្ជីមានត្រឹមតែ ២០ ៦៩៣ និងមានដើមទុនជាង ៥,៨១ ពាន់លានដុល្លារ។ នេះបើតាម Online Business Registration Service។
បើតាមបណ្តាញសង្គមផ្លូវការរបស់ Online Business Registration Service គិតត្រឹមថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ ចំនួនក្រុមហ៊ុនដែលចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានសរុប ៣០ ២១៧ ស្មើនឹងដើមទុនចុះបញ្ជីសរុប ៨,៨១ ពាន់លានដុល្លារ។ កាលពីដើមឆ្នាំ ២០២៣ (ថ្ងៃទី ២ ខែមករា) ក្រុមហ៊ុនដែលបានទទួលជោគជ័យលើការចុះបញ្ជី មាន ២០ ៦៩៣ ក្រុមហ៊ុន និងមានដើមទុនចុះបញ្ជី ៥,៨១ ពាន់លានដុល្លារ។
ផ្អែកតាមតារាងគឺក្នុងចំណោមទុនវិនិយោគទាំង ៨,៨១ ពាន់លានដុល្លារ គឺផ្នែកសាងសង់អគារ មានដើមទុនប្រមាណ ១,១ ពាន់លានដុល្លារ ស្មើ ១២,៤ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ៩៤៥ លានដុល្លារ ស្មើនឹង ១០,៧ ភាគរយ ផ្នែកអចលនទ្រព្យ(ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) ៩៤៥ លានដុល្លារ ស្មើ ១០,៧ ភាគរយ,សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៤៨៥ លានដុល្លារ ស្មើ ៥,៥ ភាគរយ, កម្មន្តសាលសម្លៀកបំពាក់ (លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៤៥៥ លានដុល្លារ ស្មើនឹង ៥,២ ភាគរយ, និងផ្នែកផ្សេងៗមានដើមទុនប្រមាណ ៤,៨៩ ពាន់លានដុល្លារ ស្មើ ៥៥,៥ ភាគរយ។
Online Business Registration Service ឱ្យដឹងទៀតថា ក្រៅពីនេះក្រុមហ៊ុនខាងលើ ក៏មានក្រុមហ៊ុន ១៦ ៨៨៦ ផ្សេងទៀតដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក និងចំនួន ២ ត្រូវបានបដិសេធ។
សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ
ដោយ៖ ហុឹន ពិសី
កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៏