DCTS នឹង​ជួយ​ឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អង់គ្លេស​កើនឡើង​ថែមទៀត

DCTS នឹង​ជួយ​ឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អង់គ្លេស​កើនឡើង​ថែមទៀត

 

ភ្នំពេញៈ ទំហំ​ទឹកប្រាក់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ពិសេស​ការ​នាំចេញ​របស់​កម្ពុជា​នឹង​មានកំ​​ណើ​ន​ថែមទៀត​បន្ទាប់ពី​រដ្ឋា​ភិ​បាល​ចក្រភព​អង់គ្លេស​សម្រេច​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី UK’s Developing Countries Trading Scheme (DCTS)​ដល់​ប្រទេស​មួយចំនួន​រួមទាំង​កម្ពុជា ខណៈ​រយៈពេល ៨ ​ខែ​ដើមឆ្នាំ ​២០២៣ ការផ្លាស់ប្តូរ​ទំ​និ​ញ​រវាង​ប្រទេស​ទាំង​ ២ មាន​ទឹកប្រាក់​ជិត ៥៨៩ ​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១៤​ ភាគរយ​។​

​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ៣ ខែតុលា បានឱ្យដឹងថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បានប្រកាស​ពី​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) ក្នុង​គោលបំណង​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ រួមទាំង​ប្រទេស​អភិវឌ្ឍន៍​តិចតួច ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យដឹងថា ចាប់​ពី​ខែមករា​-​សីហា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​ចក្រភព​អង់គ្លេស​មានទឹក​ប្រាក់​ស​រុ​ប ៥៨៨,៩១​ លាន​ដុល្លារ ថយចុះ ១៤,៣​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែល​ក្នុងនោះ​ទំនិញ​កម្ពុជា​នាំទៅ​អង់គ្លេស ៥២៧,៩៤​ លាន​ដុល្លារ ថយចុះ ១៥,៨​ភាគរយ ចំណែក​អង់គ្លេស​នាំមក​កម្ពុជា​វិញ ៦០,៩៧​ លាន​ដុល្លារ កើន ២​ ភាគរយ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៥ ខែតុលា​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ចក្រភព​អង់គ្លេស​ផ្តល់ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច រួមទាំង​កម្ពុជា​នោះ គឺ​នឹង​ក្លាយជា​ផ្នែក​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​សមត្ថភាព​នាំចេញ​របស់​កម្ពុជា​ទៅ​អង់គ្លេស​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ លោក​បន្តថា ទោះជា​យ៉ាងណា​ទន្ទឹមនឹង​អ្វីដែល​កម្ពុជា​ទើប​ទទួលបាន​នេះ គេ​ក៏​មិនត្រូវ​ភ្លេច​ពី​ការ​អភិ​វ​ឌ្ឍ​ផលិតផល​ឱ្យមាន​កាន់តែច្រើន និង​មានគុណ​ភាពស្រប​ទៅតាម​ការចង់បាន​របស់​អ្នក​បញ្ជា​ទិញ​ផងដែរ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហ៊ឹន ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ​ភ្នំពេញ ​ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d