ធនាគារកសិកនរបស់ថៃ សហការជាមួយ CGCC ដើម្បីផ្តល់កម្ចីដល់ SMEs

ធនាគារកសិកនរបស់ថៃ សហការជាមួយ CGCC ដើម្បីផ្តល់កម្ចីដល់ SMEs

 

ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន ជាមួយ​សាខា​ធនាគារ​កសិក​ន ផាប់​ប្ល៊ី​ក ខម​ភេ​នី លី​មី​ធី​ត ​(​ភ្នំពេញ​) ដើម្បី​បង្កើន​ទំនុកចិត្ត និង​ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន​ ដែលមាន​ការធានា​ជូន​ដល់​ម្ចាស់​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​នៅ​ការិយាល័យ​របស់ CGCC ដោយមាន​ការចូលរួម​ពី​សំណាក់​លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល CGCC និង​លោក Cherdkiat Atthakor ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា និង លោក Suwat Techawatanawana អគ្គនាយក​ប្រតិបត្តិ​រង​ធនាគារ​កសិក​ន​ប្រទេស​ថៃ​។​

​អគ្គនាយក CGCC លោក Wong Keet Loong បាន​លើកឡើងថា CGCC មាន​កិត្តិយស​ជាខ្លាំង​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ថៃ ក្នុង​ការផ្តល់​ការធានា​ឥណទាន​ដើម្បី​គាំទ្រ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (SMEs) នៅ​កម្ពុជា​។

លោក​បន្តថា សាខា​ធនាគារ​កសិក​ន​នៅទីនេះ​នឹង​នាំយក​បទពិសោធន៍​ពី​ប្រទេស​ថៃ ដែល​វិស័យ​ធនាគារ​នៅ​ទីនោះ​មានការ​អភិវឌ្ឍ​ខ្លាំង ក្នុងការ​ផ្តល់​កម្ចី​ដែលមាន​ការធានា​។ តាមរយៈ​បទពិសោធន៍​ទាំងនេះ លោក​សង្ឃឹមថា ធនាគារ​កសិក​ន​នៅ​កម្ពុជា​នឹង​ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន​ដែលមាន​ការធានា ជូន​ដល់​ម្ចាស់​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​កាន់តែច្រើន​។​

​លោក​បាន​ថ្លែងថា​៖«​កិច្ចសហការ​នេះ​ក៏​នឹង​បើកឱកាស​សម្រាប់ CGCC ដើម្បី​ស្វែងយល់​បន្ថែម​ពី​ការធានា​ឥណទាន​ឆ្លង​ព្រំដែន រវាង​ធុរកិច្ច​ក្នុង​ព្រះរាជាណាចក្រ​ថៃ និង​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ចុង​ឆ្នាំនេះ យើង​ក៏មាន​គម្រោង​សិក្សា និង​សហការ​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​ប្រទេស​ថៃ ដែលមាន​បទពិសោធន៍​ជាង ៣០​ឆ្នាំ​ផងដែរ​»​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ហុិន​ ពិសី

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d