CGCC សហការជាមួយធនាគារក្នុងស្រុក ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម

CGCC សហការជាមួយធនាគារក្នុងស្រុក ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម

 

គ្រឹះស្ថាន​ឯកជន​ចំនួន ​៣ បាន​សហការគ្នា​ផ្តល់ប្រាក់​កម្ចី​បន្ថែមទៀត​ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​បង្កើន​លទ្ធភាព​នៃ​ការទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​ការពង្រីក​អាជីវកម្ម និង​និរន្តរភាព​របស់​ពួកគេ ស្របពេល​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៃ​សេដ្ឋកិច្ច​សកល​។​

​កាលពី​ថ្ងៃទី​២២ ខែសីហា ២០២៣ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC)​ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) ​និង​ធនាគារ​វី​ង បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ក្នុង​គោលបំណង​បង្កើន​លទ្ធភាព​ទទួលបាន​កម្ចី​ដែលមាន​ការធានា សម្រាប់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ CGCC​។​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ការិយាល័យ​កណ្ដាល​ធនាគា​រ​វី​ង នឹង​ត្រូវបាន​ចូលរួម​ចុះហត្ថលេខា​ដោយ លោក Wong Keet Loong អគ្គនាយក CGCC លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល FASMEC និង​លោក Han Peng Kwang នាយក​ប្រតិបត្តិ​របស់​ធនាគារ​វី​ង​។​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ផ្តល់​ការគាំទ្រ​ដល់​សមាជិក​-​សមាជិកា FASMEC ក្នុង​ការទទួល​ហិរញ្ញប្បទាន ចាំបាច់ ឆ្លើយតប​ទៅនឹង​បញ្ហា​ខ្វះ​ទ្រព្យ​ធានា តាមរយៈ​ការធានា​ឥណទាន និង​ជាពិសេស​ចូលរួម​លើកស្ទួយ​ចំណេះដឹង​ហិរញ្ញវត្ថុ ជូន​ដល់​សមាជិក​-​សមាជិកា​របស់ FASMEC នៅ​ទូទាំងប្រទេស​»​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​។​

​សេចក្ដីជូនដំណឹង​បាន​បន្ថែមថា​៖ «​ភាពជា​ដៃគូ​រវាង CGCC, FASMEC, និង​ធនាគារ​វី​ង នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​លើកកម្ពស់​ការ​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​។ តាមរយៈ​ស្មារតី​រួមគ្នា​នេះ ស្ថាប័ន​ទាំង​៣ នឹង​រួមគ្នា​សម្រួល​ដល់​ក្រុមហ៊ុន​/​អាជីវកម្ម ដោយ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញប្បទាន និង​ចំណេះដឹង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​»​។​

​លោក តែ តាំង​ប៉ ប្រធាន FASMEC បានឱ្យដឹងថា​កិច្ចសហការ​នេះ​គឺជា​ជំហាន​មួយ​ដ៏​សំខាន់ និង​ការគាំទ្រ​ដ៏​ល្អ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក ដែល​កំពុង​ប្រឈម​កង្វះ​ទ្រព្យ​ធានា ដើម្បី​ទទួលបាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដើម្បី​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអាននៅទីនេះ

 

 

ដោយ៖ ម៉ៃ គុណមករា

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

https://pafipayakumbuhkab.org slot thailand slot 4d