សិក្ខាសាលាផ្សព្វផ្សាយគេហទំព័រASEAN Access និងKhmerSME ត្រូវបានរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប

សិក្ខាសាលាផ្សព្វផ្សាយគេហទំព័រASEAN Access និងKhmerSME ត្រូវបានរៀបចំឡើងដោយជោគជ័យនៅខេត្តសៀមរាប

 

(ខេត្តសៀមរាប)៖ កាលថ្ងៃទី១៥​​ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហគ្រិនវ័យក្មេង សមាគម​សហគ្រិន​ស្ត្រីកម្ពុជា បណ្ដាញដៃគូ ​ អង្គការ​សហ​ប្រជា​​ជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាស្តីពីបរិវត្តកម្មឌីជីថល៖“ព័ត៌មានធុរកិច្ចឌីជីថល ការចុះបញ្ជី​អាជីវកម្ម ការលើក​កម្ពស់​ផលិតភាព និងការអភិវឌ្ឍជំនាញសម្រាប់វិបុលភាពរួមគ្នានៅកម្ពុជា និង​អាស៊ាន” ក្រោមអធិបតីភាព ឯកឧត្តម នាក់ ណេរ៉ុន អភិបាល​រងខេត្ត តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃគណៈអភិបាល​ខេត្ត​សៀមរាប​ ឯកឧត្តម ឈា​​ ឡាយហុី ទីប្រឹក្សាក្រសួង និងជាប្រធាន​នាយកដ្ឋាន​​​​​សហគ្រាស​​ធុនតូច​និង​មធ្យម​នៃក្រសួង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោកបណ្ឌិត Stefan HanSelmann នាយក​គ្រប់គ្រង​គម្រោងICONE​ នៃទីភ្នាក់ងារ​GIZ លោក សុខ ណារិន នាយកតំណាងប្រចាំប្រទេសកម្ពុជា របស់អង្គការUNIDO ព្រម​ទាំងវត្តមាន​ មន្ត្រី​ពាក់ព័ន្ធ ​តំណាង-ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន និងអាជីវករ សរុប​ចំនួន​១២៦​នាក់ បានចូលរួម។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយលម្អិតអំពីគេហទំព័រ ASEAN Access និង​KhmerSME ឱ្យបានទូលំទូលាយជូនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ម្ចាស់អាជីវកម្ម​សហគ្រាស​​​​​ធុនមីក្រូ តូច និងមធ្យម ស្វែង​យល់​​បន្ថែម​ទៅលើ​អត្ថប្រយោជន៍ ក៏ដូចជារបៀប​ប្រើប្រាស់​គេហទំព័រ​ខាងលើនេះ ដើម្បីពង្រីក​អាជីវកម្ម​ឲកាន់​​តែទូលំ​​​ទូលាយ។ ក្នុងនោះផងដែរ សិក្ខាសាលា​ក៍ផ្តោតលើ​បង្កើន​​ការ​យល់​ដឹង​អំពី​​ការចុះបញ្ជី​អាជីវកម្ម​​តាម​ប្រព័ន្ធ​​ឌីជីថល​​​ទៅដល់​សហគ្រាស​ធុន​​តូច និងមធ្យម​ បង្កើន​ផលិតភាព​​​សហគ្រាស​ធុនតូច និងមធ្យម តាមរយៈភាព​ជាដៃគូសាធារណៈ និងឯកជន​​ ​លើកកម្ពស់​ការយល់ដឹង​អំពី​សហគ្រាស​ធុនតូច និង​មធ្យម និង​ការចូលរួម​ក្នុង​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេស​នៅក្នុងសាលារៀន និងបង្កើត​ឱកាស​បណ្តុះ​បណ្តាល​បែប​តម្រង់ទិស តាមរយៈបទបង្ហាញ និងវេទិកា​ពិភាក្សា។

គួររំលឹកផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្រោមការគាំទ្រពីគម្រោងសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់ “ពង្រឹងរចានសម្ព័ន្ធតំបន់សម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន (ASEAN-SME)” ដែលអនុវត្តដោយទីភ្នាក់ងារ GIZ ប្រចាំប្រទេសកម្ពុជា។

អត្ថបទដោយ៖ ក្រុមការងារគេហទំព័រKhmerSME

https://pafipayakumbuhkab.org slot thailand slot 4d