សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននឹងកើនឡើងដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

សេដ្ឋកិច្ចឌីជីថលរបស់អាស៊ាននឹងកើនឡើងដល់ ៣៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

រូបភាព៖ ASean.org

សេដ្ឋកិច្ច​ឌី​ជី​ថល​អា​ស៊ាន​ដែល​មាន​ចំនួន​ ១​៩​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​រហូត​ទៅដល់​ ​៣​៣​០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២​០​២​៥​។​

​ការ​បង្ហាញ​នេះ​ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​អា​ស៊ាន​ឆ្នាំ​ ​២​០​២​៣​ (​A​IF​) ​នៅ​ទីក្រុង​ហ្សាកាតា​ ​កាលពី​ថ្ងៃសៅរ៍​ ​ក្នុង​នោះ​លោក​ ​Ar​sj​a​d​ R​as​jid​ ​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អា​ស៊ាន​ (​ASEAN-BAC) ​បាន​និយាយ​ថា​ ​លំ​ហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​DIs​) ​ក៏​មានការ​កើន​ឡើង​នៅ​ក្នុង​តំបន់​ចាប់តាំង​ពីដើម​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

នៅ​ក្នុង​ឆ្នាំ​ ​២​០​១​០​ ​ហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​DIs​) ​នៅ​ក្នុង​អា​ស៊ាន​មាន​ចំនួន​ ​២​៣​ពាន់​លាន​ដុល្លារ​ ​ប៉ុន្តែ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​វា​បាន​បន្ត​កើន​ឡើង​រហូតដល់​ ​៤​៧​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២១​ ​ពោល​គឺ​មានការ​កើន​ឡើងជា​ង​ ​១​០​០​ភាគរយ​។​

ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​អា​ស៊ាន​ក៏បាន​និង​កំពុង​សហការ​ជាមួយ​ធនាគារ​កណ្តាល​ទាំង​អស់​នៃ​តំបន់​ ​ដើម្បី​បង្កើត​កូ​ដ​ QR ​រួម​នេះ​នឹង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​ ​និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ឆ្លង​ព្រំដែន​។​

ការ​ធ្វើ​សមាហរណ​កម្ម​នៃ​លេខ​កូ​ដ​ QR ​នឹង​ជួយ​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​អា​ស៊ាន​ណាមួយ​ក្នុង​ការ​ធ្វើការ​ទូទាត់​តាម​ឌី​ជី​ថល​នៅ​ក្នុង​ប្រទេស​

អា​ស៊ាន​មួយផ្សេងទៀត​ដោយ​ប្រើ​លេខ​កូ​ដ​ QR ​របស់​ប្រទេស​របស់​ពួកគេ​។​ ​ជាឧទាហរណ៍​ ​ប្រជាជន​កម្ពុជា​ដែល​ទៅ​ទស្សនា​ប្រទេស​ណាមួយ​ក្នុង​តំបន់​នឹង​អាច​ធ្វើ​ការ​ទូទាត់​ដោយ​ប្រើ​ K​H​QR ​។​

សម្រាប់អត្ថបទទាំងស្រុង សូមអានបន្តនៅទីនេះ

 

 

ដោយ៖ Man​oj ​Mat​hew

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣​

ព័ត៌មាន៖ ខ្មែរថាមស៏

https://pafipayakumbuhkab.org slot thailand slot 4d