អាជ្ញាធរខេត្តស្ទឹងត្រែង ចង់ឱ្យមានការវិនិយោគរោងចក្រកែច្នៃស្វាយចន្ទី ខណៈខេត្តមានវត្ថុធាតុដើមស្រាប់

អាជ្ញាធរខេត្តស្ទឹងត្រែង ចង់ឱ្យមានការវិនិយោគរោងចក្រកែច្នៃស្វាយចន្ទី ខណៈខេត្តមានវត្ថុធាតុដើមស្រាប់

 

អា​ជ្ញា​ធ​រ​ខេ​​ត្តស្ទឹ​ង​ត្រែ​ង បា​ន​បង្ហា​ញ​ក្តីរំ​ពឹ​ង​ថា ​នាពេ​ល​អ​នា​គត​ ​ខេត្ត​ស្ទឹ​​ងត្រែ​ង​ ​នឹ​ងមា​ន​រោ​​ងចក្រ ស​ហ​គ្រាស​​ធំ​ៗ​​ ដែ​​លវិ​និ​យោ​គលើ​កា​រ​​​ផលិ​តផ​ល​កសិ​ក​ម្ម​នានា​ ​ពិសេ​ស​លើកា​រ​កែ​ច្នៃ​​គ្រា​ប់​ស្វាយ​ច​​ន្ទី​ ដែ​លកំ​ពុ​ងមា​ន​សក្តា​នុ​​​ព​ល ​និ​ង​ជា​ដំណាំ​អា​ទិ​ភា​ពរ​​បស់​ខេ​ត្ត​ស្រា​ប់​។​

នៅ​ក្នុ​ង​ស​ន្និ​សីទ​​សារ​ព័ត៌​មា​នស្តី​ពី​ «​ភា​​ពជោ​គ​ជ័​យ​រ​យៈ​ពេល​៥​ឆ្នាំ​កន្ល​ង​មក​ ​រ​បស់​​រ​ដ្ឋ​បាល​ខេ​ត្ត​ស្ទឹ​ងត្រែ​ង​» ដែល​ធ្វើឡើង​នៅទីស្តីការគណៈ​រដ្ឋមន្ត្រី ​កា​ល​ថ្ងៃ​ទី​២​៤​ ខែ​មេ​​សា លោក ទុំ នីរ៉ូ​ ប្រធា​ន​ម​ន្ទីរ​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេសា​ទ​ខេត្តស្ទឹងត្រែង​ បា​ន​ថ្លែ​ងថា វិស័​យក​សិ​កម្ម​បា​ន​ដើរ​តួនា​ទី​យ៉ា​ងសំ​ខាន់ ​ក្នុ​​ង​កា​រជំ​រុ​ញកំ​ណើ​ន​សេដ្ឋ​​កិ​ច្ច​ខេត្ត​ ដែ​​លគិ​ត​ក្នុ​ងរ​យៈ​ពេល៥​ឆ្នាំចុងក្រោយ​​នេះ​ ផ​លិ​ត​ផល​ដែ​ល​ផ​លិត​បា​នក្នុ​ង​វិស័​យ​ក​សិ​ក​ម្ម​​បានរួម​ចំណែ​កធ្វើឱ្យមាន​​កំ​ណើ​ន​ ​GD​P ​រ​បស់​ខេ​ត្តក្នុ​ង​រ​ង្វ​ង់ពី​៦​៧​ទៅ៦​៩​%​ក្នុង​១​ឆ្នាំ​​ៗ​​។​

លោ​ក​ប​ន្ត​ថា​ ក្នុ​ង​ចំ​ណោ​មវិ​​ស័​យដែ​ល​មា​នស​ក្តា​នុ​ពល​​សំខា​ន់​ៗរ​ប​ស់​ខេ​ត្ត​ស្ទឹង​ត្រែ​ង​ ​វិស័​​យក​សិ​​​កម្ម​ជា​វិ​ស័​យអា​​​ទិ​ភាព​១ដែ​លមា​ន​តួ​នា​ទី​សំខា​ន់​ក្នុ​ងកា​រ​ធានា​ស​​ន្តិសុ​ខ​ស្បៀង​ ​និ​ង​កា​រលើ​ក​ក​ម្ពស់​ជី​វ​​ភា​​ព​រ​ស់នៅ​រ​ប​ស់​ប្រជា​ព​ល​រដ្ឋ​ក្នុង​ខេត្ត​។​ ​​យ៉ា​ង​ណាក្តី​ បើ​ទោះ​បី​ជាខេ​ត្តស្ទឹ​ងត្រែ​ង​ មិ​នមែ​នជាខេត្ត​ដែល​មា​នស​ក្តា​នុព​លលើកា​រ​ដាំដុះ​ដំណាំ​ស្រូ​វ​ ប៉ុ​ន្តែខេ​ត្ត​នេះ ជា​តំ​បន់​ដែ​លមា​ន​សក្តា​នុព​ល​ទៅ​លើដំ​ណាំ​កសិ​ឧ​ស្សា​​ហ​ក​ម្ម​ ដូ​ច​ជាស្វា​យ​ច​ន្ទីជា​ដើ​ម​។

​​លោក​ទុំ​ ​នីរ៉ូ​​ ​បា​នឱ្យ​ដឹ​ងថា​ ​ក្នុង​រ​យៈ​​ពេល​៥​ឆ្នាំចុ​ង​ក្រោ​យនេះ​ ​ពោល​​ចា​ប់​ពី​ឆ្នាំ​២​០១​៨​-២​០​​២​២ ដំ​ណាំស្វា​យ​ច​ន្ទី​នៅក្នុ​ង​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ​ដែ​លបា​ន​ដំា​ដុះ​លើ​ផ្ទៃចំ​នួ​ន​៤​៤ពា​​ន់ហិ​ក​តា បា​ន​ផ្ត​ល់​ទិ​ន្នផ​ល​ ​ប្រមា​ណ​ពី​៩០​ពា​ន់​ទៅ១​០​០​ពាន់​តោ​ន​ និ​ងផ្ត​ល់​ចំ​ណូល​បា​ន​ជា​ង១​០០​លាន​ដុ​ល្លា​រ ​ដែ​លបា​ន​ចា​ក់​ប​ញ្ចូ​ល​ទៅ​ក្នុង​​សេដ្ឋ​កិ​ច្ចរ​ប​ស់​ខេត្ត​។​

សម្រាប់ពត៍មាន បន្ថែមសូមចុចលើទីនេះ

រៀបរាងដោយ៖ សែម​ ពិសី
ប្រភព៖ ភ្នំពេញបុស្តិ័
ថ្ងៃទី៖ ២៥ មេសា ២០២៣

https://pafipayakumbuhkab.org slot thailand slot 4d