ក្រសួងពាណិជ្ជកម្ម ជំរុញការចរចាបើកទីផ្សារថ្មីៗបន្ថែមទៀតសម្រាប់ម្រេចខ្មែរ

ក្រសួងពាណិជ្ជកម្ម ជំរុញការចរចាបើកទីផ្សារថ្មីៗបន្ថែមទៀតសម្រាប់ម្រេចខ្មែរ

 

ក្រសួ​ង​ពាណិ​​ជ្ជក​ម្ម ​កំ​ពុង​បន្ត​ពិ​ភាក្សា​លើកា​រ​ងារ​ពាក់​ព័​ន្ធមួ​យ​ចំនួ​ន​ ដើ​ម្បី​ជំរុ​ញ​ការ​នាំចេ​ញ​​ម្រេ​ច​ក​ម្ពុជា​ទៅ​កាន់​ទី​ផ្សា​រអ​ន្ត​រ​ជាតិ​ ​ខណៈ​​​ដែល​ម្រេ​ច​​គឺជា​ផ​លិ​តផ​ល​កសិ​-​ឧស្សា​​ហក​ម្មដ៏​សំ​ខា​ន់មួ​យ​ ដែ​ល​រា​ជរ​ដ្ឋាភិ​បា​លបា​ន​ចាត់​ប​ញ្ចូល​ក្នុ​ងក​ន្សោ​មអា​ទិ​ភាព​នៃ​ផ​លិត​​​​ផ​ល​ដែ​លមា​​នស​ក្តា​នុព​ល​ អា​ច​ចូល​រួ​មចំ​ណែ​ក​ដល់​ការ​អ​ភិ​វឌ្ឍ​សេ​ដ្ឋកិ​ច្ច​ជា​តិ ​ផ្ត​ល់កា​រ​ងារ​ ​បង្កើ​នប្រា​ក់​ចំ​ណូល​​ ​និង​កាត់​ប​ន្ថ​យ​ភាព​ក្រី​ក្រ​។

​នៅ​ក្នុ​ងកិ​ច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ ​ដើ​ម្បីពិ​និ​ត្យ ​ពិ​ភាក្សា​​លើ​ការ​ជំ​រុញ​កា​រនាំ​ចេ​ញ​ផលិ​តផ​ល​ម្រេច​ពី​កម្ពុ​ជា​ កា​ល​ពី​ថ្ងៃទី​១​១ ​ខែ​មេសា​ ​ឆ្នាំ​២០​២​៣​ នៅ​ទី​ស្ដីកា​រ​ក្រ​សួង​ពា​ណិជ្ជ​ក​ម្ម ​ លោ​ក​ រាជ រ៉ា ​រដ្ឋ​លេ​ខាធិ​កា​រក្រ​សួ​ងពា​ណិ​ជ្ជក​ម្ម​ បា​ន​ថ្លែ​ងថា​​ ការ​ច​រ​ចាបើ​កទី​ផ្សា​រប​​ន្ថែម​ថ្មី​ៗ ​ស​ម្រាប់​ផ​លិត​ផ​ល​ម្រេច​ក​ម្ពុ​ជា ​ពិត​ជា​មាន​សា​រៈសំ​ខាន់​ណា​ស់ ជា​ពិ​សេស​លើកា​រ​លើក​កម្ព​ស់​គុ​​ណភា​ព​ម្រេច​រប​​ស់ក​ម្ពុ​ជា ​កា​រ​ស្នើ​សុំវិ​ញ្ញា​ប​នប​ត្រ​ប្រភ​ព​ដើមទំ​និញ​ ​និ​ងកា​របំ​ព​ញ​តាម​ល​ក្ខខ​ណ្ឌ​ត​ម្រូវ​រ​បស់​ប្រ​ទេ​សនាំ​ចូ​ល ​រួម​ប​ញ្ចូ​លទាំ​ង​វិធា​ន​អ​នាម័​យ​ និង​ភូ​តគា​ម​អ​នា​ម័យ​ ​ដើ​ម្បី​ជំ​រុ​ញ អ​ភិវ​ឌ្ឍ​និង​នាំ​ចេ​ញផ​លិត​ផ​លម្រេ​ច​រប​ស់​កម្ពុ​ជា​។

​លោ​កបា​នប​ញ្ជាក់​ថា​៖«​ក​ន្លង​ម​កក្រ​សួង​ពា​ណិ​ជ្ជក​ម្ម​បាន​ខិត​ខំ ​និ​ង​ដឹក​នាំ​ច​រចា​បើ​ក​ទីផ្សា​រ​ប​ន្ថែម​ថ្មី​ៗ ​ជា​ពិសេ​ស​ក្នុ​ងឆ្នាំ​២​០​២២ ​ក​ន្ល​ង​ទៅ​​ ​មា​នកិ​ច្ចព្រ​ម​ព្រៀ​ងពា​ណិ​ជ្ជ​កម្ម​សំ​ខាន់​ៗចំនួ​ន​ ៣ ​បា​នចូ​លជា​ធ​រមា​ន​ រួ​មមា​ន​ ​កិច្ច​ព្រម​ព្រៀ​ង​ភាព​ជា​ដៃគូ​សេ​ដ្ឋ​កិច្ច​គ្រ​ប់ជ្រុ​ង​ជ្រោយ​តំ​បន់​ ​(អា​សិប​)​ ​កិច្ច​ព្រម​ព្រៀ​ងពា​ណិ​ជ្ជក​ម្ម​សេរី​ទ្វេ​ភា​គី​ កម្ពុ​ជា​-ចិ​ន​ និ​ង​កម្ពុ​ជា​-កូ​រ៉េ ​ហើ​យ​បច្ចុ​ប្ប​ន្ន​ក្រសួ​ង​ពា​ណិ​ជ្ជ​កម្ម​ក៏បា​ន​និ​ង​កំពុ​ង​ដឹក​នាំប​ញ្ចប់​កា​រ​ចរ​ចា កិ​ច្ច​ព្រម​ព្រៀង​ភា​ពជា​ដៃ​គូ​សេដ្ឋ​កិច្ច​ គ្រ​ប់ជ្រុ​ង​ជ្រោយ រ​វាង​ក​ម្ពុជា​ និ​ងអេ​មី​រ៉ាត​អា​រ៉ាប់​រួ​ម»​។​

​លោក​ ​ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច​ និង​គ្រឿង​ទេស​កម្ពុជា​​ បា​ននិ​យា​យថា​ ​វាពិតជា​មា​នសា​រៈសំ​ខាន់​ណា​ស់​ ក្នុ​ងកា​ររ​ក​ទី​ផ្សារ​ថ្មី​ៗ​ ព្រោះ​ថា​ ​នៅពេ​លម្រេ​ច​កម្ពុ​ជា​មាន​ទី​ផ្សារ​ថ្មី​ៗកា​ន់​តែ​ច្រើ​ន​ ពិ​ត​ជាអាច​ទា​ក់ទា​ញ​អ្ន​កវិ​និ​យោគ​ម​ក​បន្ថែម​ទៀ​ត​ លើ​កា​រដាំ​ដុះ​នឹង​នាំ​ចេញ​ម្រេ​ច​ទៅ​កា​ន់ប្រ​ទេ​ស​ផ្សេង​ៗ​ទៀត​ ​ក្រៅ​ពីវៀ​ត​ណា​ម។

សម្រាប់ពត័មានបន្ថែម សូមចុចលើទីនេះ។

រៀបរាងដោយ៖ វណ្ណ សុជាតា

ប្រភព៖ ភ្នំពេញបុស្តិ៍

ថ្ងៃទី ១២ មេសា ២០២៣

https://pafipayakumbuhkab.org slot thailand slot 4d