នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យភាគីរុស្ស៊ីពិនិត្យមើលសក្តានុពលផលិតផលកសិកម្មកម្ពុជាពិសេសកៅស៊ូនិងស្វាយចន្ទី និងឱកាសនៃការនាំចូលទៅទីផ្សាររុស្ស៊ីដោយក្រុមហ៊ុនរុស្ស៊ីផ្ទាល់ ដែលមានលក្ខណៈងាយស្រួលជាងក្រុមហ៊ុនខ្មែរនាំចូលទៅប្រទេសរុស្ស៊ី។
លោកបានបន្ថែមថា សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ក្រសួងសូមស្នើឱ្យភាគីរុស្ស៊ីធ្វើការពិចារណាក្នុងការនាំជីកសិកម្មមកកម្ពុជាក្នុងតម្លៃទីផ្សារសមរម្យ។
ចំពោះការងារស្រាវជ្រាវ វិទ្យាសាស្ត្រ និងអភិវឌ្ឍន៍ធនធានមនុស្សលោក ឌិត ទីណា បានមានប្រសាសន៍ថា៖«ខ្ញុំបានស្នើភាគីរុស្ស៊ីពិនិត្យលទ្ធភាពក្នុងការបញ្ជូនគ្រូមកកម្ពុជា ព្រោះគ្រូម្នាក់អាចបង្រៀនសិស្សបានច្រើននាក់។ ការងារនេះផ្តោតលើជំនាញសំខាន់ៗដូចជាកសិកម្ម និងវិស្វករមេកានិកជាដើម ដែលនឹងជួយដល់វិស័យកសិកម្ម ហើយកម្ពុជាមានសាលាកសិកម្មចំនួន ៣ រង់ចាំសហការ»។
សម្រាប់ពត័មានបន្ថែម សូមចុចលើទីនេះ។
រៀបរាងដោយ៖ វណ្ណ សុជាតា
ប្រភព៖ ភ្នំពេញបុស្តិ៍
ថ្ងៃទី ០៨ មេសា ២០២៣