យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ និងបន្លែផ្លែឈើលើកទី១៦ នឹងធ្វើឡើងនៅខេត្តសៀមរាប

យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ និងបន្លែផ្លែឈើលើកទី១៦ នឹងធ្វើឡើងនៅខេត្តសៀមរាប

 

ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា នឹង​រៀបចំ​យុទ្ធនាការ​ទិញ​ផលិត​ផល​ខ្មែរ​រដូវ​កាល​ទី៨ តាម​រយៈការដាក់​តាំង​បង្ហាញ​ផលិត​ផល​ខ្មែរ និង​បន្លែ​ផ្លែ​ឈើ​លើក​ទី​១៦ ​នឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី​ ២៤-២៧ ខែ​កុម្ភៈ ឆ្នាំ ​២០២៣ នៅ​ក្រុង​សៀម​រាប ដោយយុ​ទ្ធនាការ​នេះ នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​យល់​ដឹង​កាន់​តែច្បាស់​ ពីផលិត​ផល​ខ្មែរ និង​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុ​ក​ដែល​មាន​គុណ​ភាព​។

​យោង​តា​មសេចក្តី​ជូន​ដំណឹង​រប​ស់​ក្រសួង​ពាណិជ្ជ​កម្ម បានឱ្យដឹង​ថា ដើម្បី​ជំរុញ​សក​ម្មភាពពាណិជ្ជ​កម្មក្នុង​ស្រុក ​ឱ្យមាន​ភាពរ​ស់រវើក​ និង​ឱ្យកា​ន់តែ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​ស្គាល់ និង​គាំទ្រ​ផលិត​ផល​ខ្មែរ ស្រប​តាម​យុទ្ធ​សាស្រ្ត​សមា​ហរណ​កម្ម​ពាណិជ្ជ​កម្ម​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ជំរុញ​លើក​កម្ពស់​វិស័យ​ពាណិជ្ជ​កម្ម និង​ការ​អភិវ​ឌ្ឍ​វិស័យ​ឯក​ជន ក្រសួង​ពាណិជ្ជ​កម្ម នឹង​បន្ត​រៀប​ចំ​យុទ្ធ​នាកា​រ​ទិញ​ផលិត​ផល​ខ្មែរ​រដូ​វ​កាលទី​៨ តាម​រយៈការ​ដាក់​តាំងប​ង្ហាញ​ផលិតផ​លខ្មែរ និង​បន្លែផ្លែ​ឈើលើក​ទី១​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅខេ​ត្តសៀម​រាប​នាខែ​ក្រោយ​។

ការ​រៀប​ចំព្រឹត្តិ​ការ​ណ៍នេះ​ ក្នុង​គោល​បំណង​បង្កើន​សកម្ម​ភាព​ពាណិជ្ជកម្ម​នៅមូល​ដ្ឋាន​ ឱ្យមា​នភាព​ប្រទាក់​ក្រឡាពី​កសិដ្ឋាន​មកទី​ផ្សារ​ ជា​វេ​ទិ​កាផ្គូ​ផ្គង​រវាង​អ្នក​ផលិត អ្នក​ត្រូវ​ការផលិត​ផល​យក​ទៅ​ចែក​ចាយ​បន្ត និង​បំផុស​ស្មារតី​អ្នក​ប្រើប្រា​ស់ទូទៅ​ ឱ្យចូល​រួម​គាំទ្រ​ និង​ប្រើប្រាស់​ផលិត​ផល​ក្នុងស្រុ​​កជំនួស​ការនាំ​ចូល​ពីបរទេ​សជា​ជំ​ហាន​ៗ​។

​លោក​ស្រី ​កែវ មុំ ម្ចាស់​សិប្បកម្ម​ផលិត​នំស្រួយ​លីលី បាន​ប្រាប់​ឱ្យដឹ​ងនៅ​ថ្ងៃទី​ ១៧ ខែ​ម​ករា ​ថា ផលិ​តផ​លនំ​ស្រួយលី​លីរបស់​ក្រុម​ហ៊ុន​លោក​ស្រី មិន​ដែល​រំល​ងសូ​ម្បីម្តង ក្នុង​ការចូ​លរួ​មយុទ្ធនាការ​ទិញ​ផលិត​ផល​ខ្មែរ​នេះ ទោះជា​ព្រឹត្ត​ការណ៍​នេះ រៀប​ចំ​នៅ​ទីតាំង​ណា​ក៏ដោយ​ គឺ​តែងតែ​មានវ​ត្តមា​នផលិត​ផល​នំស្រួយ​លីលី​ក្នុង​យុ​ទ្ធ​នាការ​នោះ​ជានិច្ច​។

សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ តំណរភ្ចាប់នេះ

ដោយ៖ វណ្ណ សុជាតា

ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍

កាលបរិចេ្ឆទ៖ ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ ២០២៣

https://pafipayakumbuhkab.org slot thailand slot 4d