ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy លើកឡើងថា ផលិតផលកសិកម្មកម្ពុជា ៣ មុខរួមមាន ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងម្រេចកំពត មានគុណភាពខ្ពស់រសជាតិឆ្ងាញ់ ដែលអាចទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទិញនៅសហរដ្ឋអាមេរិក។ឆ្លើយតបការលើកឡើងនេះរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាលើកទឹកចិត្តឱ្យមានការវិនិយោគដោយផ្ទាល់ពីវិនិយោគិនអាមេរិកមកកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃ ទី ១០ ខែមករាថា ជំនួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជានៅក្នុងវិស័យកសិកម្ម រវាងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នេះធ្វើឡើង កាលពីថ្ងៃចន្ទ ទី ៩ ខែមករា ឆ្នាំ ២០២៣។
កញ្ញាបានឱ្យដឹងថា ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W.Patrick Murphy បានលើកឡើងពីផលិតផលកសិកម្មកម្ពុជាមួយចំនួនដែលលោកមើលឃើញថា ទំនងជាមានការពេញនិយមនៅសហរដ្ឋអាមេរិក ប្រសិនបើកម្ពុជា និងអាមេរិកអាចបើកទីផ្សារនាំយកផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាមេរិកបាន។ ផលិតផលទាំងនោះមានដូចជា ផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងម្រេចកំពត។
កញ្ញាបានថ្លែងថា៖ «សម្រាប់លោកទូត គឺថា ផលិតផលកសិកម្មរបស់ខ្មែរនេះគឺមានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ ហើយបើសិនជាបានឈានចូលទីផ្សាររបស់អាមេរិកលោក មានសុទិដ្ឋិនិយមថា នឹងអាចទទួលបានការគាំទ្រ និងទទួលបានការពេញនិយមពីសំណាក់អ្នកទិញនៅសហរដ្ឋអាមេរិក»។
សម្រាប់អត្ថបទទាំងស្រុង សូមចូលទៅកាន់ តំណរភ្ចាប់នេះ
ដោយ៖ អោម ប៊ុនធឿន
ព័ត៌មាន៖ ភ្នំពេញ ប៉ុស្តិ៍
កាលបរិចេ្ឆទ៖ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣