ការនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោកកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ខែ

ការនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោកកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ខែ

 

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ចេញផ្សាយព្រឹក​ម្សិលមិញ បានឱ្យដឹង ថា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃប្រមាណ ២០,៤៥៧ លានដុល្លារទៅកាន់ទីផ្សារពិភពលោកក្នុង រយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ កើនឡើង ១៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានឱ្យដឹងថា អ្នកទិញផលិតផលរបស់កម្ពុជាច្រើនជាងគេគឺសហរដ្ឋអាមេរិក បន្ទាប់មក គឺវៀតណាម ចិន ជប៉ុន កាណាដា និងអាល្លឺម៉ង់។

ផលិតផលកម្ពុជាដែលនាំចេញទៅកាន់ទីផ្សារពិភពលោកភាគច្រើនមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ គ្រឿងអគ្គិសនី និងអេឡិចត្រូនិច ឱសថ និងផលិតផលកសិកម្មជាដើម។

របាយការណ៍បានចង្អុលបង្ហាញថា ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាបាននាំចូលទំនិញមានតម្លៃ ២៧,៧៤៧ លានដុល្លារ កើនឡើង ៩,២ ភាគរយ ធៀបនិងឆ្នាំទៅ។

ការ​នាំ​ចូល​សំខាន់ៗ​របស់​កម្ពុជា​រួម​មាន វត្ថុ​ធាតុ​ដើម សម្ភារ​សំណង់ រថយន្ត ផលិត​ផល​ឱសថ គ្រឿង​អេឡិច​ត្រូនិក និង​អគ្គិសនី ជី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត៕

សម្រាប់អត្ថបទដើម សូមចូលទៅកាន់តំណភ្ជាប់នេះ

 

 

ដោយ៖ AKP-ផល សុផានិត

ព័ត៌មាន៖ ខ្មែរ ថាមស៍

កាលបរិច្ឆេទបោះពុម្ភផ្សាយ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

https://pafipayakumbuhkab.org slot thailand slot 4d